មិនហ៊ានជិះឡាន​ សុខចិត្តដើរកាត់ព្រិលទៅ​ស្រុក ទុកលុយធ្វើរឿងរំជួលចិត្តមួយសម្រាប់ប្រពន្ធ

  • 2018-01-30 03:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ បុរស​វ័យ ៦០ ឆ្នាំ​ ដែល​ជា​ពលករ​ចំណាក​ស្រុក​ម្នាក់ រស់​នៅ​ទីក្រុង Henan ប្រទេស​ចិន បាន​តស៊ូ​ដើរ​កាត់​ព្រិល​ចម្ងាយ​ជិត ៤០ គីឡូម៉ែត្រ​ក្រោយ​ពី​ស្ថានីយ​​រថយន្ត​ក្រុង ត្រូវ​បាន​បិទ​ដោយ​សារ​ព្យុះ​ព្រិល​។

លោក Zhao Fangzi ដែល​​ធ្វើ​ការ​ក្នុង​ការដ្ឋាន​មួយ​កន្លែង នៅ​ក្រុង​សៀងហៃ បាន​ត្រលប់​មក​ស្រុក​វិញ​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ដើម្បី​អបអរ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ខាង​មុខ។ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ដោយ​សារ​តែ​ រថយន្តក្រុង​ត្រូវ​ផ្អាក​ដំណើរការ​ដោយសារ​ព្យុះ​ព្រិល។ ដូច្នេះ លោក Zhao មាន​ជម្រើស ២ ដោយ​​ជិះ​តាក់​ស៊ី ឬ​ដើរ​ត្រលប់​ទៅ​ផ្ទះ​វិញ​។

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល លោក Zhao បាន​សម្រេច​ចិត្ត​ដើរ​ពី​ស្ថានីយ Luoyang ទៅ​ស្រុក​កំណើត​ ដែល​មាន​ចម្ងាយ​ជិត ៤០​ គីឡូម៉ែត្រ​ ក្រោម​អាកាសធាតុ​ដ៏​ត្រជាក់​បំផុត ព្រោះ​តែ​ការ​ជិះ​តាក់​ស៊ី ត្រូវ​ចំណាយ​លុយ​រហូត​ដល់ ២០០ យ័ន (ប្រហែល ៣០ ដុល្លារ) ឯណោះ។

លោក Zhao បាន​ពន្យល់​ថា លោក​សុខ​ចិត្ត​ដើរដើម្បី​ទុក​លុយ​នោះ យក​ទៅ​ទិញ​កាដូ​ឲ្យ​ប្រពន្ធ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​ ជា​ជាង​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ដំណើរ។

ពល​ករ​រូប​នេះ​ និយាយ​ថា "លុយ​មិន​មែន​ចេះ​តែ​មក​ស្រួល​ៗ​នោះ​ទេ ខ្ញុំ​រក​លុយ​បាន ២០០០ យ័ន (៣១៥ ដុល្លារ) ក្នុង​មួយ​ខែ។ ប្រសិន​បើ​ខ្ញុំ​មិន​ត្បិត​ត្បៀត​ នោះ​ខ្ញុំ​មិន​សល់​លុយ​ទេ”៕

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី