បោះបង់ការងារប្រាក់ខែ ១ពាន់ដុល្លារ មកស្រវាការងារសម្អាតអណ្ដើក ទទួលប្រាក់ខែកប់ក្ដោង

  • 2018-01-29 06:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ ឈ្មោះ Lee បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន បន្ទាប់​ពី​ព័ត៌មាន​ទាក់​ទង​នឹង​ការ​ងារ​របស់​លោក ត្រូវ​បាន​ចែក​រំលែក​ជា​សាធារណៈ។

លោក Lee ធ្លាប់​ធ្វើ​ការ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង ដោយ​ទទួល​ប្រាក់​ខែ​ ១ ០៣២ ដុល្លារ​។ ជា​ហេតុ ធ្វើ​ឲ្យ​លោក​បោះបង់​ការ​ងារ​នោះ​ចោល ហើយ​ស្រវា​ការ​ងារ​ថ្មី​ ដែល​ទទួល​ប្រាក់​ខែ​យ៉ាងច្រើន សម្រាប់​ភារកិច្ច​ដ៏​សាមញ្ញ​មួយ គឺ​ដុស និង​សំអាត​សត្វ​អណ្ដើក​របស់​ប្តីប្រពន្ធ​មួយ​គូ។

ក្រៅ​ពី​នេះ លោក​ក៏​ត្រូវ​ធ្វើ​ការងារ​ផ្ទះ​ផ្សេង​ទៀត រួម​មាន សម្អាត​ផ្ទះ, កម្ចាត់​សត្វ​ល្អិត និង​បើក​ហាង​ទំនិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ធ្វើ​ការ​តែ ១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ ២ ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។ សម្រាប់​ការ​ងារ​ទាំង​អស់​នេះ លោក​ទទួល​បាន​ប្រាក់ រហូត​ដល់​ទៅ​​ ២ ៧៥៤ ដុល្លារឯណោះ​ក្នុង​មួយ​ខែ។

“គ្រួសារ​ភាគ​ច្រើន​នៅ​តៃវ៉ាន់ មាន​ប្រាក់​ចំណូល​ច្រើន។ ចាប់​តាំង​ពីប្ដីប្រពន្ធ​នេះ ត្រូវ​ទៅ​ធ្វើ​ការ​នៅ​ខាង​ក្រៅ ពួក​គេ​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការ​ងារ​ផ្ទះ​នោះ​ទេ។ ហេតុ​នេះ​ហើយ បាន​ជា​អ្នក​មើល​ថែ​ផ្ទះ​ដូច​ខ្ញុំ មក​ធ្វើ​ការ​ឲ្យ​ពួក​គេ" លោក Lee និយាយ​យ៉ាង​ដូច្នេះ៕

ចុចអាន ៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម