ផ្ទុះការភ្ញាក់ផ្អើល ក្រោយបន្ទប់ជួលគ្រែដេកជាប់បង្គន់ ដាក់តម្លៃកប់ក្តោង

  • 2018-02-02 02:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបត្តិ​លំនៅឋាន​នៅ​ក្នុង​ទីក្រុង​ហុងកុង កំពុង​តែ​កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន នាំ​គ្នា​ដាក់​ជួល​បន្ទប់​តូចៗ​ក្នុង​តម្លៃ​ខ្ពស់​កប់​ក្ដោង។

ជាក់ស្ដែង បន្ទប់​តូច​មួយ​មាន​ទំហំ​ត្រឹមតែ ៣,៧ ម៉ែត្រការ៉េ ដែល​ស្ថិត​ក្បែរ​ស្ថានីយ​រថភ្លើង Yau Ma Tei MTR ក្នុង​ទីក្រុង​ហុងកុង បាន​ប្រកាស​ដាក់​ជួល កាល​ពី​ម្សិលមិញ ក្នុង​តម្លៃ​ស្មាន​មិន​ដល់​មួយ។

នៅ​ខាង​ក្នុង​បន្ទប់​នោះ​មាន​សាឡុង​មួយ ដែល​អាច​កាច់​ទៅ​ជា​គ្រែ​ដេក​បាន ហើយ​មាន​ទីតាំង​ជាប់​នឹង​បង្គន់ និង​ឡាបូ​លាង​ដៃ​តែម្ដង។ វា​មាន​តម្លៃ​ជួល​រហូត​ដល់​ទៅ ២ ៩០០ ដុល្លារ​ហុងកុង ឬ​ប្រហែល ៣៧០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ អ្វី​ដែល​រឹត​តែ​ហួស​ចិត្ត​នោះ​គឺ អ្នក​អាច​រស់​នៅ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ នៅ​ក្នុង​បន្ទប់​ជួល​ដ៏​តូច​នោះ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី