អ្នកវិទ្យាសាស្ត្រព្រមានថា ម៉ាស៊ីនសម្ងួតដៃក្នុងបន្ទប់ទឹក អាចបង្កបាក់តេរីច្រើនហួសស្មាន
- 2018-02-09 02:34:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រព្រមានថា ម៉ាស៊ីនសម្ងួតដៃក្នុងបន្ទប់ទឹក អាចបង្កបាក់តេរីច្រើនហួសស្មាន
ចន្លោះមិនឃើញ
អ្នកវិទ្យាសាស្ត្រមកពីរដ្ឋកាលីហ្វរញ៉ាម្នាក់ ព្រមានមនុស្សទាំងអស់ឲ្យប្រុងប្រយ័ត្នចំពោះម៉ាស៊ីនសម្ងួតដៃនៅក្នុងបន្ទប់ទឹកសាធារណៈ។
អ្នកស្រី Nichole Ward ដែលធ្វើការនៅមន្ទីរពិសោធន៍មួយក្នុងទីក្រុង Carlsbad បានចែករំលែកលទ្ធផលពិសោធន៍មួយទៅក្នុង Facebook កាលពីសប្ដាហ៍មុន។ អ្នកស្រី បានបង្ហោះរូបមួយនៃចានកញ្ចក់ (Petri dish) ដែលពោរពេញទៅដោយផ្សិត និងបាក់តេរី បន្ទាប់ពីវាត្រូវបានដាក់ក្នុងម៉ាស៊ីនសម្ងួតដៃ ត្រឹមរយៈពេល៣នាទីប៉ុណ្ណោះ។
អ្នកស្រី Nichole និយាយថា "ខ្ញុំបានដាក់ចានកញ្ចក់ក្នុងម៉ាស៊ីនសម្ងួតដៃក្នុងបន្ទប់ទឹកសាធារណៈអស់រយៈពេលសរុប ៣ នាទី។ ចាស! ៣ នាទីប៉ុណ្ណោះ ។ ដូចនេះ ចូរកុំប្រើប្រាស់វាតទៅទៀត។"
បន្ទាប់មកអ្នកស្រី Nichole ពន្យល់ថា នៅលើចានកញ្ចក់នេះ គឺពោរពេញទៅដោយផ្សិត និងបាក់តេរីច្រើនប្រភេទដែលអាចឆ្លងមកដៃមនុស្សដែលប្រើប្រាស់ម៉ាស៊ីនសម្ងួត។ អ្នកស្រី ក៏បានព្រមានកុំឲ្យប្រើប្រាស់ម៉ាស៊ីននេះទៀត ព្រោះបាក់តេរីទាំងនេះអាចបង្កជាជំងឺបាន៕
សមាជិកសភាមួយរូប លួចលេងហ្គេម Candy Crush ខណៈលោក ត្រាំ កំពុងថ្លែងសន្ទរកថា
ចប់បាត់! ប្រព័ន្ធការពារមីស៊ីលអាមេរិកថ្មី តម្លៃ៣០លានដុល្លារ បាញ់មីស៊ីលសាកល្បងអត់ត្រូវ
ទីក្រុងតូចបំផុតនៅអាមេរិក មានប្រជាជនរស់នៅម្នាក់គត់ ព្រោះតែ...