ទីក្រុងតូចបំផុតនៅអាមេរិក មានប្រជាជនរស់នៅម្នាក់គត់ ព្រោះតែ...

  • 2018-01-30 02:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ Monowi ដែល​ស្ថិត​ក្នុង​រដ្ឋ Nebraska សហរដ្ឋអាមេរិច គឺ​ជា​ទី​ក្រុង​តូច​បំផុត ដែល​មាន​ចំនួន​ប្រជាជន​រស់​នៅ​តែ​ម្នាក់​ប៉ុណ្ណោះ។

តាម​ពិត​ទៅ កាល​ពី​អំឡុង​ឆ្នាំ ១៩៣០ ទីក្រុង Monowi មាន​ប្រជាជន​រស់​នៅ​ប្រមាណ ១៥០ នាក់ ប៉ុន្តែ​ក្រោយ​មក​ ក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ​បន្ដិច​ម្ដងៗ។ រហូត​មក​ដល់​ឆ្នាំ ២០០០ ជំរឿន​ប្រជាជន​អាមេរិក បង្ហាញ​ថា​ទីក្រុង​នេះ មាន​ប្រជាជន​ត្រឹម ២ នាក់​ប៉ុណ្ណោះ គឺ​អ្នក​ស្រី Elsie Eiler និង​អតីត​ប្ដី​របស់​អ្នក​ស្រី។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ អ្នក​ស្រី​រស់​នៅ​ក្នុង​ទីក្រុង​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ក្រោយ​ពី​ប្ដី​របស់​អ្នក​ស្រី បាន​ស្លាប់។

អ្នក​ស្រី Eiler ដែល​ជា​ប្រជាជន​តែ​ម្នាក់​គត់​ និង​ជា​អភិបាល​ក្រុង​ផ្ទាល់ បាន​និយាយ​ថា "ចំនួន​ប្រជាជន​នៅ​ទី​នេះ បាន​ធ្លាក់​ចុះ ដោយ​សារ​តែ​អ្នក​គ្រប់​គ្នា​ផ្សេង​ទៀត ស្លាប់ និង​រើ​ចេញ។"

ក្រៅ​ពី​មុខ​ងារ​ជា​អភិបាល​ក្រុង អ្នក​ស្រី Eiler បាន​បើក​បារ​មួយ​កន្លែង ដែល​អ្នក​ស្រី​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ខ្លួន​ឯង និង​បាន​បើក​បណ្ណាល័យ​តូច​មួយ​សម្រាប់​អ្នក​ដំណើរ​តាម​ផ្លូវ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន