លោក ត្រាំ ថាប្រទេសគ្រោះថ្នាក់បំផុតមិនមែនកូរ៉េខាងជើងទេ តែជាប្រទេសជិតខាងមួយនេះទៅវិញ

  • 2018-01-23 07:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ព្រឹកថ្ងៃ ព្រហស្បតិ៍​សប្ដាហ៍​មុន ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សរសេរ​នៅ​ក្នុង​គណនី​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ថា "ឥឡូវ​នេះ ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ ១​ជា​ប្រទេស​គ្រោះ​ថ្នាក់​បំផុត គឺ​ប្រទេស​ម៉ិកស៊ីកូ។

លើស​ពី​នេះ​ទៀត លោក ត្រាំ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​នៅ​ក្នុង​សារ​របស់​ខ្លួន​ថា "យើង​ត្រូវ​ការ​ជញ្ជាំង​ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ប្រទេស​របស់​យើង។ យើង​ត្រូវ​ការ​ជញ្ជាំង​ដើម្បី​ទប់​ស្កាត់​ការ​ហូរ​ចូល​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស ម៉ិកស៊ីកូ ដែល​ជា​ប្រទេស​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រសិន​បើ​គ្មាន​ជញ្ជាំង​ទេ គឺ​គ្មាន​ការ​យល់​ព្រម​នោះ​ទេ។"

គួរ​រំលឹក​ថា កាល​ពី​ទទួល​ដំណែង​ជា​ប្រធានាធិបតី​ដំបូង លោក ត្រាំ បាន​សន្យា​ថា​ ការ​សាង​សង់​ជញ្ជាំង​ព្រំ​ដែន​ជាមួយ​ម៉ិកស៊ីកូ គឺ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​គោល​នយោបាយ​ធំ​ៗ​របស់​ខ្លួន ដើម្បី​រារាំង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​របស់​ជន​ជាតិ​ម៉ិកស៊ីកូ៕

ចុចអាន ៖

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម