វិស្វករម៉ិកស៊ីកូថា ជញ្ជាំងព្រំដែនរបស់ ត្រាំ អាចចំណាយពេលដល់ ១៦ឆ្នាំដើម្បីសាងសង់

  • 2017-12-06 07:43:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​វិស្វករ​ជន​ជាតិ​ម៉ិកស៊ីកូ​ឈ្មោះ Estudio ៣.១៤ ដែល​មាន​មូលដ្ឋាន​តាំង​នៅ​ទីក្រុង Guadalajara ប្រទេស ម៉ិកស៊ីកូ បាន​ចាត់​ទុក​ថា​ជញ្ជាំង​ព្រំដែន​របស់ Trump អាច​ចំណាយ​ពេល​រហូត​ដល់ ១៦ ឆ្នាំ​ដើម្បី​សាងសង់។

អ្នក​រចនា​ម្នាក់​ឈ្មោះ​លោក Norberto Miranda និយាយ​ថា​ជញ្ជាំង​ព្រំដែន​នេះ​នឹង​មិន​ទំនង​ជា​ជំរុញ​ទំនាក់​ទំនង​វិជ្ជមាន​រវាង​ប្រទេស​ទាំង ២ នោះ​ទេ ហើយ​ដី​នៅ​តំបន់​ភ្នំ​នោះ​នឹង​ធ្វើ​ឲ្យ​ការ​សាង​សង់​ជួប​ប្រទះ​ការ​លំបាក​ផង​ដែរ។

តាម​គំនូស​បង្ហាញ​ជញ្ជាំង​ពណ៌​ផ្កាឈូក​ក្នុង​កុំព្យូទ័រ​របស់​ក្រុម​វិស្វករ​ឲ្យ​ដឹង​ថា ជញ្ជាំង​នេះ​លាត​សន្ធឹង​ប្រវែង​ជាង ៣ ១៤៤​គីឡូម៉ែត្រ (១ ៩៥៤ម៉ាយល៍) និង​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា "ជញ្ជាំង​គុក” ។

លើស​ពី​នេះ​ទៀត តាម​ការ​វិភាគ​របស់​សារព័ត៌មាន CNBC និង គេហទំព័រ Politico ឲ្យ​ដឹង​ថា ការ​សាង​សង់​អាច​នឹង​ចំណាយ​ទឹក​ប្រាក់​សរុប​ពី ១៥​ពាន់​លាន ដល់ ២៥​ពាន់​លាន​ដុល្លារ ហើយ​ថ្លៃ​ជួល​កម្មករ​ជាង ២១ ០០០ នាក់ អាច​ចំណាយ​ប្រមាណ​ជា ២,១ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​មួយ​ឆ្នាំ​ៗ។

ប្រធានាធិបតី​ម៉ិកស៊ីកូ លោក Enrique Peña Nietoបាន​លើក​ឡើង​ថា​ប្រទេស​របស់​លោក​នឹង​មិន​បង់​ថ្លៃ​សម្រាប់​ការ​សាង​សង់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ប្រធានាធិបតី Trumpនិយាយ​ថា ប្រទេស​ម៉ិកស៊ីកូ​នឹង​ត្រូវ​បង់​ថ្លៃ​ពន្ធដារ ឬ​ថ្លៃ​ពាណិជ្ជកម្ម​សម្រាប់​ការ​ឆ្លង​កាត់​តាម​ជញ្ជាំង​នេះ៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី