កងទ័ពអាមេរិក ហ្វឹកហាត់ខ្លាំង​ត្រៀមទប់ទល់​មីស៊ីល​កូរ៉េខាងជើង (វីដេអូ)

  • 2017-12-22 02:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ព​អាម៉េរិក​ត្រូវ​បាន​រាយការណ៍​ថា កំពុង​ហ្វឹកហាត់​សម្រាប់​បេសកកម្ម​មួយ​ដែល​ពួក​គេ​នឹង​ធ្វើ​ឡើង​នៅ​លើ​ទឹក​ដី​កូរ៉េខាងជើង ដើម្បី​ដក​ចេញ​នូវ​អាវុធ​នៃ​ការ​បំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​ ក្នុង​ករណី​មាន​ជម្លោះ។

នា​ពេល​ថ្មីៗ​នេះ​ រូបថត​នៃ​សម​យុទ្ធ​ដែល​មាន​ឈ្មោះ​ថា Warrior Strike IX បាន​បង្ហាញ​ពី​អង្គភាព​យោធា​អាមេរិក​ដែល​គេ​ស្គាល់​ថា​ក្រុម Black Jack Brigade ជាមួយ​សមភាគី​កូរ៉េ​ខាង​ត្បូង​របស់​ពួកគេ​នៅ Camp Stanley ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ រូបភាព​ដែល​ត្រូវ​បាន​ចែករំលែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គភាព​នេះ ក៏​បាន​បង្ហាញ​ពី​ការ​ហ្វឹក​ហ្វឺន​ទាហាន​ជាមួយ​នឹង​ឧបករណ៍​សម្រាប់​មើល​ពេល​យប់ រថពាស​ដែក និង​ឧបករណ៍​ការ​ពារ​មុខ រួមទាំង​របាំង​ការពារ​ឧស្ម័ន​ផងដែរ។

លោក Lt Col Colonel Christopher B. Logan អ្នក​នាំ​ពាក្យ​យោធា​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​ Business Insider ថា យោធា​អាមេរិក​មិន​បាន​ពិភាក្សា​អំពី​សេណារីយ៉ូ​ជាក់លាក់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​បាន​បន្ថែម​ថា សមយុទ្ធ​នេះ​គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​ត្រៀម​ខ្លួន​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​យើង និង​ធានា​ថា​យើង​បាន​ត្រៀម​ខ្លួន និង​បណ្តុះ​បណ្តាល​រួច​ជា​ស្រេច​សម្រាប់​ប្រតិបត្តិ​ការ​រួមគ្នា។

គួរ​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាងជើង​តែង​តែ​គំរាមកំហែង​ពី​ការ​វាយ​ប្រហារ​នុយ​ក្លេអ៊ែរ​លើ​កូរ៉េ​ខាងត្បូង និង​សហរដ្ឋអាមេរិក និង​បាន​ធ្វើ​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ចំនួន ៦ ដង​រួច​មក​ហើយ៕

វីដេអូ ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន