រឿងរ៉ាវពិត គួរឲ្យចាប់អារម្មណ៍ទាំង១០ ពីសេតវិមានអាមេរិក កម្រមានអ្នកដឹង
- 2017-11-17 04:56:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវពិត គួរឲ្យចាប់អារម្មណ៍ទាំង១០ ពីសេតវិមានអាមេរិក កម្រមានអ្នកដឹង
ចន្លោះមិនឃើញ
លំនៅឋាន និងជាកន្លែងធ្វើការផ្លូវការរបស់ប្រធានាធិបតីអាមេរិក ហើយក៏ជានិមិត្តរូបនៃប្រទេសដែលមានអំណាចបំផុតមួយ សេតវិមាន White House គឺជាអគារមួយក្នុងចំណោមអគារល្បីល្បាញបំផុត នៅលើពិភពលោក។
រឿងរ៉ាវជាច្រើនត្រូវបានគេដឹងយ៉ាងច្បាស់អំពីសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនេះ។ ទោះជាយ៉ាងណា ក៏មានការពិត និងរឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយចំនួនទៀត ដែលមនុស្សភាគច្រើន មិនធ្លាប់បានដឹងដែរ។
ខាងក្រោមនេះគឺជារឿងរ៉ាវពិត គួរឲ្យចាប់អារម្មណ៍ទាំង១០ ពីសេតវិមានអាមេរិក កម្រមានអ្នកដឹង៖
#១ ប្រធានាធិបតីអាមេរិកដំបូងបង្អស់ George Washington គឺជាអ្នកជ្រើសរើសទីកន្លែង សម្រាប់សាងសង់សេតវិមាននេះឡើង ប៉ុន្តែលោកមិនបានរស់នៅទីនោះឡើយ។ Washington បានស្លាប់នៅក្នុងឆ្នាំ១៧៩៩ ពោលគឺ១ឆ្នាំមុនពេលវាត្រូវសាងសង់រួចរាល់។ អ្នកស្នាក់នៅក្រោមដំបូងសេតវិមានមុនគេបង្អស់ គឺប្រធានាធិបតីអាមេរិក ទី២ លោក John Adams និងភរិយា Abigail។
#២ សេតវិមាន White House ចំណាយពេល ៨ឆ្នាំដើម្បីសាងសង់រួចរាល់ ហើយចំណាយអស់ប្រាក់ ២៣២ ៣៧២ដុល្លារ ដែលស្មើនឹងប្រាក់ ៤លានដុល្លារនាពេលបច្ចុប្បន្ន។
#៣ សេតវិមាន White House ត្រូវបានគេហៅឈ្មោះជាច្រើន ដូចជា President's Palace , President's House និង Executive Mansion ជាដើម មុនពេលប្រធានាធិបតីអាមេរិក ទី២៦ លោក Theodore Roosevelt ប្រើឈ្មោះ White House ជាផ្លូវការ នៅក្នុងឆ្នាំ១៩០១។
#៤ សេតវិមាន White House មានបណ្តោយ ៥១,២ម៉ែត្រ និង ទទឹង ២៦,២ម៉ែត្រ ហើយធ្លាប់បានជាប់ឈ្មោះជា ផ្ទះធំបំផុតនៅសហរដ្ឋអាមេរិក រយៈពេលជាង ៦០ឆ្នាំ។
#៥ ប្រធានាធិបតីអាមេរិក ទី២៣ លោក Benjamin Harrison គឺជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ ដែលប្រើប្រាស់ភ្លើងអគ្គិសនី នៅក្នុងសេតវិមាន។ ទោះជាយ៉ាងណា លោក និងភរិយា មិនដែលហ៊ានប៉ះកុងតាក់ភ្លើងឡើយ ព្រោះខ្លាចឆក់។
#៦ ឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកនេះ សេតវិមាន គឺជាសាក្សីនៃការស្លាប់ជាច្រើន រួមមានដូចជា ការស្លាប់របស់ប្រធានាធិបតីអាមេរិក ទី៩ លោក William Henry Harrison , ប្រធានាធិបតីអាមេរិក ទី១២ លោក Zachary Taylor , លោក Willie Lincoln កូនប្រុសរបស់ប្រធានាធិបតីអាមេរិក ទី១៦ លោក Abraham Lincoln និង លោកស្រី Ellen Wilson ភរិយារបស់ប្រធានាធិបតីអាមេរិក ទី២៨ លោក Woodrow Wilson។
#៧ សេតវិមាន White House ត្រូវបានរចនាឡើងដោយស្ថាបត្យករអៀរឡង់ លោក James Hoban ដែលបានមកសហរដ្ឋអាមេរិក បន្ទាប់ពីសង្គ្រាមបដិវត្ត។ លោក Hoban បានឈ្នះការប្រកួតរចនាជាសាធារណៈមួយ ដែលបំផុសគំនិតដោយអគារ Leinster House នៅរាជធានី Dublin ប្រទេសអៀរឡង់។
#៨ រាល់ពេលជួសជុលផ្នែកខាងក្រៅនៃសេតវិមាន គឺត្រូវប្រើទឹកថ្នាំពណ៌ស រហូតដល់ទៅ ២១៥៧លីត្រ។
#៩ សេតវិមាន White House ត្រូវបានរាយការណ៍ថាមានខ្មោចលង។ ជាទូទៅ គេបានប្រទះឃើញខ្មោចលោក Abraham Lincoln នៅក្នុងបន្ទប់ដេករបស់លោកផ្ទាល់ និងបន្ទប់ Yellow Oval Room។ ភ្ញៀវកិត្តិយសជាច្រើន រួមទាំង អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill និងម្ចាស់ក្សត្រីនៃប្រទេសហូឡង់ Queen Wilhelmina ក៏បានអះអាងថាឃើញខ្មោចលោក Lincoln ដែរ។
#១០ សេតវិមាន White House មានបន្ទប់សរុបចំនួន ១៣២ , បន្ទប់ទឹក ៣៥ , ទ្វារ ៤១២ , បង្អួច ១៤៧ , កន្លែងដុតភ្លើង ២៨ , ជណ្ដើរជើង ៨ និង ជណ្ដើរយន្ត ៣។
ចុចអាន៖