មិននឹកស្មានថា ពេលកាន់តំណែង ២អាណត្តិ អូបាម៉ា ចំណាយលុយធ្វើដំណើរ ច្រើនដល់ម្លឹង

  • 2017-11-29 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ឯកសារ​ដែល​ទទួល​បាន​ដោយ​អង្គការ​ឃ្លាំមើល Judicial Watch បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​របស់​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ចំណាយ​អស់​លុយ​សរុប​ចំនួន ១១៤លាន​ដុល្លារ ក្នុង​អំឡុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី ២អាណត្តិ​កន្លង​ទៅ​នេះ។

Judicial Watch បាន​ទទួល​ឯកសារ​ចំណាយ​នេះ ពី​កងកម្លាំង​ទ័ព​អាកាស​អាមេរិក U.S. Air Force និង ភ្នាក់ងារ​សម្ងាត់ Secret Service តាម​រយៈ​ការ​ស្នើសុំ​នៃ​ច្បាប់​ស្ដី​ពី​សេរីភាព​ព័ត៌មាន (Freedom of Information Act ឬហៅកាត់ថា FOIA) និង​បណ្តឹង​របស់ FOIA ចំនួន ២។

ក្នុង​ចំណោម​ដំណើរ​កម្សាន្ត​ដ៏​ធំ​របស់ លោក អូបាម៉ា គឺ ការ​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​ចុង​សប្ដាហ៍ នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០១៤ ដែល​ចំណាយ​អស់​លុយ ២៧២ ១៩២ដុល្លារ។

នៅ​ចុង​សប្ដាហ៍​នោះ អតីត​ជំទាវ​ទី១ លោកស្រី Michelle ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Aspen រដ្ឋ Colorado ជាមួយ​កូន​ស្រី ហើយ​បាន​បិទ​ព្រលានយន្តហោះ​នៅ​ទីនោះ ដោយ​ចំណាយ​អស់​លុយ ៨៨ ៦៦៣ដុល្លារ​បន្ថែម​ទៀត។ នៅ​ចុង​សប្ដាហ៍​ដដែល​នោះ លោក អូបាម៉ា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​វាយ​កូនគោល នៅ​ទីក្រុង Palm Springs រដ្ឋ California និង​បាន​ជួប​ជាមួយ​ស្ដេច​ហ្សកដានី King Abdullah II ដោយ​ចំណាយ​អស់​លុយ ១៨៣ ៥២៩ដុល្លារ​ទៀត៕

ចុច​អាន៖

ប្រភព៖ Newsweek   ប្រែ​សម្រួល៖ សេង ឡុង