អូបាម៉ា បង្ហោះសារជូនពរ យ៉ាងខ្លីតែមានន័យ ដល់ព្រះអង្គម្ចាស់ Harry ដែលទើបភ្ជាប់ពាក្យ

  • 2017-11-28 04:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​របស់​លោក អូបាម៉ា បាន​ចំណាយ​ពេល កាល​ពី​ថ្ងៃ​ច័ន្ទ ម្សិលមិញ​នេះ ដើម្បី​អបអរសាទរ​ដល់​ព្រះអង្គ​ម្ចាស់​អង់គ្លេស Harry និង​តារា​សម្តែង​ស្រី​អាមេរិក Meghan Markle នៅ​ថ្ងៃ​ភ្ជាប់​ពាក្យ​របស់​ពួក​គេ ខណៈ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មិន​ទាន់​បាន​និយាយ​អ្វី​ជា​សាធារណៈ ទៅ​កាន់​គូ​ស្នេហ៍​ទាំង​២​នេះ​ឡើយ។

អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម Twitter ដោយ​ជូនពរ​ដល់​ពួកគេ ឲ្យ​មាន​សុភមង្គល​ពេញ​មួយ​ជីវិត​ជាមួយ​គ្នា។

«Michelle និង ខ្ញុំ សប្បាយ​រីករាយ​ណាស់ ក្នុង​ការ​អបអរសាទរ ព្រះអង្គម្ចាស់ Harry និង Meghan Markle នៅ​ថ្ងៃ​ភ្ជាប់​ពាក្យ​របស់​ពួកគេ។ យើង​ជូនពរ​ឲ្យ​អ្នក​រីករាយ និង​មាន​សុភមង្គល​ពេញ​មួយ​ជីវិត​ជាមួយ​គ្នា»។ នេះ​បើ​យោង​តាម​សារ​របស់​អតីត​ប្រធានាធិបតី វ័យ​៥៦ឆ្នាំ​រូប​នេះ បាន​សរសេរ​នៅ​លើ​គណនី​បណ្ដាញ​សង្គម ដែល​មាន​ចំនួន Follower រហូត​ដល់​ទៅ ៩៧លាន​នាក់។

ការ​អបអរសាទរ​របស់​លោក បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រកាស​ជា​ផ្លូវការ កាល​ពី​ថ្ងៃច័ន្ទ​ថា ព្រះអង្គម្ចាស់​អង់គ្លេស ព្រះជន្ម​៣៣ឆ្នាំ​អង្គ​នេះ បាន​ភ្ជាប់​ពាក្យ​ជាមួយ​តារា​សម្ដែង​ស្រី វ័យ ៣៦ឆ្នាំ Meghan Markle៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម