អូបាម៉ា សុខចិត្តលួចយំ ក្រោយខ្នងកូនស្រី បន្ទាប់ពីជូននាងទៅរៀនសកលវិទ្យាល័យ

  • 2017-09-29 08:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បាន​ឲ្យ​ដឹង​ថា លោក​មិន​អាច​ទប់​ទឹកភ្នែក​បានទេ ក្រោយ​ពេល​ជូន​កូន​ស្រី​ច្បង វ័យ​១៩ឆ្នាំ នាង Malia ទៅ​រៀន​នៅ​សកលវិទ្យាល័យ Harvard University។

លោក អូបាម៉ា បាន​និយាយ​ថា «ខ្ញុំ​មាន​មោទនភាព​ណាស់ ដែល​ខ្ញុំ​មិន​យំ​នៅ​ចំពោះ​មុខ​នាង។ ប៉ុន្តែ​នៅ​ពី​ក្រោយ​ខ្នង​នាង នៅ​ពេល​ប៉ូលិស​សម្ងាត់​ចាកចេញ ខ្ញុំ​បាន​យំ»។

លោក អូបាម៉ា បាន​បង្ហើប​ប្រាប់​ពី​រឿងរ៉ាវ​នោះ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ដឹង កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​សម្រាប់​មូលនិធិ Beau Biden Foundation។

«នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង ទោះ​បី​ជា​យើង​បាន​សម្រេច​អ្វី​ក៏​ដោយ រឿង​ដែល​យើង​នឹង​ចងចាំ​នោះ​គឺ សេចក្ដី​អំណរ និង​រីករាយ​ដែល​កូនៗ ឬ​ចៅៗ​របស់​យើង​នាំ​មក​ឲ្យ​យើង»។ លោក អូបាម៉ា បាន​បន្ថែម៕

លោក បារ៉ាក់ អូបាម៉ា និង​កូន​ស្រី​ច្បង វ័យ​១៩ឆ្នាំ នាង Malia

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង