២០សន្លឹក អតីតប្រធានាធិបតី​អូបាម៉ា ចូលចិត្ត​ប្រលែងលេង​ជាមួយក្មេងៗ

  • 2017-08-10 01:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី ៤៤ ​បារ៉ាក់ អូបាម៉ា ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រធានាធិបតី​មាន​ប្រជាប្រិយ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ រហូត​ធ្វើ​ឲ្យ​លោក​ជាប់​ជា​ប្រធានាធិបតី​ចំនួន ២​អាណត្តិ​ពេញ។

​ទោះ​ជា​លោក​ទទួល​បាន​ការ​ស្រលាញ់​ចូល​ចិត្ត​ពី​ប្រជាពលរដ្ឋ​​ភាគ​​ច្រើន​យ៉ាង​ណា ក៏​លោក​មិន​អាច​កាន់​​តំណែង​​ឲ្យ​លើស​ពីរ​អាណត្តិ​បាន​ដែរ​ ព្រោះ​តែ​ច្បាប់​កំណត់។ កាល​ពី​ថ្ងៃ​ទី ២០ មករា ឆ្នាំ ២០១៧ ​លោក​បាន​លាលែង​តំណែង​ជា​ប្រធានាធិបតី រួច​ប្រគល់​តំណែង​​ប្រធានាធិបតី​ទី ៤៥ ឲ្យ​ទៅ​បេក្ខជន​ទើប​​ឈ្នះ​ឆ្នោត​លោក ​​ដូណាល់ ត្រាំ ឡើង​​កាន់​​អំណាច​​​​ដោយ​សន្តិភាព និង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​នា​ថ្ងៃ​ជាមួយ​គ្នា​នេះ​តែម្ដង។

បន្ទាប់​ពី​ប្រគល់​តំណែង​ឲ្យ​ ដូណាល់ ត្រាំ ​​លោក​អូបាម៉ា បាន​ក្លាយ​​ជា​ពល​រដ្ឋ​សាមញ្ញ​ធម្មតា​វិញ និង​បាន​​ដើរ​លំហែ​ជាមួយ​ក្រុម​គ្រួសារ​លក្ខណៈ​ឯក​ជន​ដោយ​​ពុំ​មាន​អង្គរក្ស​ឆ្វេង​ស្ដាំ​ដូច​មុន​ឡើយ។ អតីត​ប្រធានាធិបតី​អាមេរិក​ស្បែក​ខ្មៅ​ទី​មួយ​រូប​នេះ បាន​បន្សល់​ទុក​ស្នាដៃ ទំនាក់ទំនង​ជាមួយ​បរទេស​យ៉ាង​ច្រើន ជា​ពិសេស​គេ​ឃើញ​លោក​ចូល​ចិត្ត​ប្រលែង​លេង រត់​លេង ឱប ថើប​​ក្មេង​តូច​ៗ​ខ្លាំង​ណាស់​អំឡុង​ពេល​កាន់​តំណែង។ តោះ​ទស្សនា​រូប​ថត​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ឡេង ភារុណ