គ្រឿងតុបតែងមួយតួខ្លួន អូបាម៉ា ថ្លៃកប់ អាចទិញ Zoomer X ០១៧ មួយគ្រឿងផុយ!
- 2017-03-07 02:37:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រឿងតុបតែងមួយតួខ្លួន អូបាម៉ា ថ្លៃកប់ អាចទិញ Zoomer X ០១៧ មួយគ្រឿងផុយ!
ចន្លោះមិនឃើញ
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា តែងតែតុបតែងខ្លួនបានសមរម្យ បូករួមទាំងកម្ពស់កំពស្រស់សង្ហា ១,៨៥ម៉ែត្រ ថែមទាំងមិនមានក្បាលពោះទៀតនោះ លោកតែងតែមើលទៅសមសួនជានិច្ច។
កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ លោក បារ៉ាក់ អូបាម៉ា និងភរិយា ត្រូវបានគេប្រទះឃើញ ចាកចេញពីអគារ National Gallery Of Art ស្ថិតក្នុងរដ្ឋធានី Washington, D.C សហរដ្ឋអាមេរិក។
នៅពេលនោះ លោក អូបាម៉ា ដែលមានវ័យរាងជ្រែបន្តិច រហូតដល់ទៅ ៥៥ឆ្នាំ បានពាក់អាវក្រៅ ពណ៌ត្នោត ម៉ាក Canali ពីក្រៅ អាវសាច់ក្រណាត់ ពណ៌ប្រផេះ និងអាវយឺត ពណ៌ស ម៉ាក J Crew ហើយបានស្លៀកខោខោវប៊យ ម៉ាក Levis និងពាក់ស្បែកជើង ពណ៌ត្នោត ម៉ាក Allen Edmond យ៉ាងស្រស់សង្ហា មិនចាញ់យុវវ័យប៉ុន្មានឡើយ។
គ្រឿងតុបតែងមួយតួខ្លួនរបស់ លោក អូបាម៉ា ត្រូវបានគេដឹងថា មានតម្លៃសរុបរហូតដល់ទៅ ២ ៨៤៤,៩៥ដុល្លារ ថ្លៃជាង ឬអាចទិញម៉ូតូម៉ាក Zoomer X ស៊េរីឆ្នាំ២០១៧ មួយគ្រឿងយ៉ាងងាយស្រួល ដែលមានតម្លៃត្រឹមតែ ជិត២ពាន់ដុល្លារ៕