មក​ដឹង​ចំណាត់​ថ្នាក់ លោក អូបាម៉ា ក្នុង​ប្រវត្តិសាស្ត្រ​ប្រធានាធិបតី​ល្អ​បំផុត​របស់​អាមេរិក​

  • 2017-02-20 02:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រវត្តិវិទូ បាន​បោះឆ្នោត​ឲ្យ​អតីត​ប្រធានាធិបតី​អាមេរិក ទី​៤៤ លោក បារ៉ាក់ អូបាម៉ា ជាប់​ចំណាត់​ថ្នាក់ លេខ១២ ជា​ប្រធានាធិបតី​ល្អ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។

បណ្ដាញ​ទូរទស្សន៍ C-Span របស់​អាមេរិក ដែល​រៀប​ចំ​ការ​បោះឆ្នោត​នេះ បាន​ធ្វើ​ការ​ស្ទង់មតិ​លើ​អតីត​ប្រធានាធិបតី​អាមេរិក ជា​ច្រើន​រូប ដែល​មាន​ការ​ដឹកនាំ​ល្អ​បំផុត នៅ​ក្នុង​ការងារ​ជាច្រើន​ប្រភេទ។ ក្នុង​នោះ​ដែរ លោក អូបាម៉ា បាន​បំពេញ​ការងារ​យ៉ាង​ល្អ នៅ​ក្នុង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច ដោយ​លោក​បាន​ជាប់​ចំណាត់​ថ្នាក់ លេខ​៣ ក្នុង​ចំណោម​ប្រធានាធិបតី​ទាំងអស់។ ប៉ុន្តែ លោក អូបាម៉ា បាន​ជាប់​ចំណាត់​ថ្នាក់ លេខ​៣៩ សម្រាប់​ទំនាក់ទំនង​របស់​លោក ជាមួយ​សភា ហើយ​ជាប់​ចំណាត់​ថ្នាក់ លេខ​៣៤ សម្រាប់​ទំនាក់ទំនង​អន្តរជាតិ។

គួរ​បញ្ជាក់​ថា អតីត​ប្រធានាធិបតី ទី៤៣ លោក George W Bush បាន​ជាប់​ចំណាត់​ថ្នាក់ លេខ​៣៣ ជា​ប្រធានាធិបតី​ល្អ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក រីឯ​អតីត​ប្រធានាធិបតី ទី៤២ លោក Bill Clinton ជាប់​ចំណាត់​ថ្នាក់ លេខ១៥ ស្រប​ពេល​ដែល អតីត​ប្រធានាធិបតី ទី១៦ លោក Abraham Lincoln ស្ថិត​នៅ​កំពូល​តារាង ហើយ​តាម​ពី​ក្រោយ​ដោយ អតីត​ប្រធានាធិបតី ទី១ លោក George Washington និង អតីត​ប្រធានាធិបតី ទី៣២ លោក Franklin Roosevelt៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង