ភ័យស្លន់ស្លោគ្រប់គ្នា ក្រោយឃើញពន្លឺភ្លើងចម្លែក ហោះលើផ្ទៃមេឃ ការពិតជា... (មានវីដេអូ)

  • 2017-12-23 08:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ក្រុម​អ្នក​ស្រុក​នៅ​រដ្ឋ California និង Arizona សហរដ្ឋអាមេរិក មាន​ការ​ភ្ញាក់ផ្អើល និង​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ពន្លឺ​ភ្លើង​ចម្លែក​មួយ បាន​ហោះ​លើ​ផ្ទៃមេឃ តែ​ក្រោយ​មក​ទើប​គេ​ដឹង​ថា វា​គឺ​ជា​ការ​បាញ់​រ៉ុកកែត​របស់​ក្រុមហ៊ុន SpaceX ប៉ុណ្ណោះ។

ពន្លឺ​ភ្លើង​ពណ៌​ស​នោះ មាន​រូបរាង​ទ្រវែង​ដូច​ជា​សត្វ​ត្រី​អីចឹង បង្ក​ឲ្យ​ក្រុម​អ្នក​ស្រុក​មាន​ការ​សង្ស័យ និង​នាំ​គ្នា​វែកញែក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អ្នក​ខ្លះ​និយាយ​ថា​វា​ជា​ការ​បាញ់​ពី​កូរ៉េខាងជើង ខណៈ​អ្នក​ខ្លះ​ទៀត​និយាយ​ថា​វា​ជា​យាន​របស់​មនុស្ស​ក្រៅ​ភព។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៣០នាក់ ដែល​រស់​នៅ​ផ្នែក​មួយ​នៃ​ទីក្រុង Los Angeles បាន​ទូរសព្ទ​ទៅ​កាន់​លេខ ៩១១ ក្រោយ​ពេល​ឃើញ​ពន្លឺ​ភ្លើង​នោះ។

យ៉ាងណាមិញ ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន ក៏​ទទួល​បាន​ការ​ហៅ​ទូរសព្ទ​ចូល​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​បាន​ប្រាប់​ថា ពួកគេ​បាន​ឃើញ​ការ​បាញ់​រ៉ុកកែត​ចេញ​ពី មូលដ្ឋាន​ទ័ពអាកាស Vandenberg Air Force Baseដែល​ស្ថិត​នៅ​រដ្ឋ California ហើយ​វា​មិនមែន​ជា​អ្វី​ចម្លែក ឬ​ពួក​មនុស្ស​ក្រៅ​ភព ដូច​ដែល​ការ​សង្ស័យ​របស់​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ឡើយ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង