សមាជិកសភាមួយរូប លួចលេងហ្គេម Candy Crush ខណៈលោក ត្រាំ កំពុងថ្លែងសន្ទរកថា

  • 2018-02-02 02:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​សភា​ប្រជាធិបតេយ្យ​មួយ​រូប ត្រូវ​គេ​ថត​បាន​ខណៈ​កំពុង​លេង​ហ្គេម​ដ៏​ល្បីល្បាញ​មួយ​ឈ្មោះ Candy Crush ក្នុង​អំឡុង​ពេល​សន្ទរកថា​របស់​ប្រធានាធិបតី​កាល​ពី​យប់​ថ្ងៃ អង្គារ។

អ្នក​តំណាង​រាស្ត្រ​នៃ​រដ្ឋ Michigan គឺ​អ្នក​ស្រី Branda Lawrence បាន​កំពុង​លេង​ហ្គេម Candy Crush នៅ​លើ​ទូរសព្ទ Iphone របស់​ខ្លួន ខណៈ​ពេល​ដែល​លោក ត្រាំ កំពុង​និយាយ​អំពី​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អាមេរិក។

នៅ​ក្នុង​រូប​ភាព​នេះ គេ​មិន​ច្បាស់​ថា​តើ​អ្នក​ស្រី Lawrence កំពុង​លេង​ហ្គេម​ក្នុង​កម្រិត​ទី​ប៉ុន្មាន​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​ការ​ថត​បាន​រូប​ភាព​ទាំង​នេះ, ការិយាល័យ​របស់​តំណាង​រាស្ត្រ​រូប​នេះ មិន​ទាន់​បាន​ផ្ដល់​ការ​ពន្យល់​ណា​មួយ​នៅ​ឡើយ​ទេ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម