Normani សមាជិកក្រុម Fifth Harmony ប្រកាសចេញបទថ្មីថ្ងៃ Valentine
- 2018-02-13 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Normani សមាជិកក្រុម Fifth Harmony ប្រកាសចេញបទថ្មីថ្ងៃ Valentine
ចន្លោះមិនឃើញ
ថ្មីៗនេះ Normani Kordei សមាជិកក្រុមចម្រៀង Fifth Harmonyទើបតែប្រកាសថាខ្លួននឹងបញ្ចេញបទចម្រៀងថ្មី "Love Lies” ចូលរួមច្រៀងដោយកំពូលតារាល្បី Khalid នៅថ្ងៃពុធសប្ដាហ៍នេះដែលត្រូវនឹងថ្ងៃបុណ្យសង្សារ។
នេះអាចជាកាដូដ៏ពិសេសមួយ ដែលយើងទទួលនៅក្នុងថ្ងៃនេះដោយ វាជាបទចម្រៀង Soloទី ១របស់ Normani។ តារាចម្រៀងវ័យ ២១ឆ្នាំរូបនេះបានប្រកាសព័ត៌មានទាក់ទង ដោយប្រើបណ្ដាញសង្គម Twitter បង្ហោះរូបថតនាងនិងលោក Khalid ព្រមទាំងប្រកាសថ្ងៃបញ្ចេញបទចម្រៀងដោយសរសេរថា "2/14”។
ព័ត៌មានទាក់ទងការផលិតបទចម្រៀងនេះ ត្រូវបានអ្នកទាំងពីរប្រាប់ទស្សនាវដ្ដី Billboard តាំងពីខែសីហាមកម្ល៉េះ។ "Love Lies” នឹងដាក់បញ្ចូលនៅក្នុងអាល់ប៊ុម Soundtrack នៅក្នុងភាពយន្ត "Love, Simon” ដែលនឹងចាប់ដាក់បញ្ចាំងថ្ងៃទី ១៦ខែមិនា។
អ្នកទាំងពីរបានជួបគ្នាដំបូង ពេល Normaniបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀង "Young, Dumb, and Broke”។ Khalid បានប្រកាសប្រាប់ MTV News កាលពីខែសីហាថា៖ "គ្រប់ពេលដែលយើងជួបគ្នា គឺពិតជាសប្បាយរហូត។ នាងគឺជាស្រីដ៏ពូកែម្នាក់ និងគួរស្រលាញ់៕"
អានអត្ថបទ៖
មិនទាន់ដល់ ១៤កុម្ភៈផង Selena និង Justin នៅផ្អែមល្ហែមជាមួយគ្នាបាត់ទៅហើយ
អស្ចារ្យខ្លាំង! តារាម៉ូដែលល្បីឈ្មោះ ដើរម៉ូដជាមួយមនុស្សយន្តក្នុងកម្មវិធីមួយ