Shawn Mendes បង្ហោះ​រូប​សិច​ស៊ី​និង​ប្រកាស​ព័ត៌មាន​សំខាន់​១

  • 2018-02-13 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​រូប​រាង​សង្ហា Shawn Mendes ​បាន​ដើរ​លេង​កម្សាន្ត​ ព្រោះទើប​តែ​បញ្ចប់​តន្ត្រី​ទេសចរណ៍​ខ្លួនកាល​ពី​ខែ​ធ្នូ​ ​ប៉ុន្តែ​នៅ​​ពេល​នេះ​ លោក​​ក៏​មិន​ភ្លេច​នូវ​ការ​ងារ​សិល្បៈ​ដែរ ដោយ​បាន​បញ្ជាក់​ថា​នឹង​មាន​អាល់ប៊ុម​ថ្មី​បញ្ចេញ​ឆាប់ៗ​ហើយ។

តារា​សញ្ជាតិ​កាណាដា​រូប​នេះ បាន​បង្ហោះ​រូប​សិច​ស៊ី​ដោះ​អាវ និង​ជិះ​ទោង​នៅ​ឆ្នេរ Jamaica ដោយ​សរសេរ​ Caption ថា "អាល់ប៊ុម​ថ្មី​មក​ដល់​ឆាប់ៗ​នេះ"។

នេះ​ជា​រូប​ថត​ដែល​ Shawn បង្ហោះ​លើ​ Instagram៖

អាល់ប៊ុម​ថ្មី​នេះ​នឹង​ជា​អាល់ប៊ុម​ទី​៣​ហើយ ដោយ​អាល់ប៊ុម​ទី​២ មាន​ចំណង​ជើង​ថា "Illuminate” ដែល​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​លើ​តារាង​ Billboard 200 និង​តារាង​បទ​ចម្រៀង Hot 100 ដោយ​មាន​រាប់​បញ្ចូល​ទាំង​​បទ "Treat You Better” និង "There's Nothing Holdin' Me Back”៕

អាន​អត្ថបទ៖​

ប្រភព៖ Billboard   ប្រែ​សម្រួល៖ ធារ៉ូ