អាថ៌កំបាំង​ទាំង​១៥​ ​មេធាវី​ Brad Pitt និង Angelina ​មិន​ចង់​បង្ហាញពី​កូន​ៗ​ទាំង​៦

  • 2018-02-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​កំពូល​គូស្នេហ៍​ Brad Pitt និង Angelina Jolie គឺ​ជា​គូស្នេហ៍​មួយ​គូ ដែល​មាន​កូន​ៗ​ជា​ច្រើន​ មិន​ថា​ជា​កូន​បង្កើត​ និង​កូន​ចិញ្ចឹម។ ក្រោយ​ពី​បែក​បាក់​ស្នេហា​ បញ្ហា​ជា​ច្រើន​ទាក់ទង​នឹង​កូនៗ​ពួក​គេ​ គឺ​ពិត​ជា​មាន​ច្រើន​ ហើយ​ព័ត៌មាន​ទាំង​នោះ​ Angelina មិន​ដែល​បាន​ប្រាប់​អ្នក​ណា​នោះ​ទេ។

នេះ​ជា​បណ្ដា​រឿង​ទាំង​១៥ អំពី​កូនៗ​អ្នក​ទាំង​ពីរ​ដែល​យើង​មិន​ធ្លាប់​ដឹង៖

១៥. Shiloh អាច​បង្ហើប​ព័ត៌មាន​សំខាន់

Angelina បារម្ភថា​កូន​ស្រី​ខ្លួន Shiloh អាច​បង្ហើប​ព័ត៌មាន​សំខាន់​ ចំពោះ​បញ្ហា​ផ្ទៃ​ក្នុង​គ្រួសារ​ ដែល​អាច​ធ្វើ​ឲ្យ​នាង​មាន​បញ្ហា​ក្នុង​ការ​ដោះ​ស្រាយ​ផ្លូវ​ច្បាប់ ម្យ៉ាង Shiloh ជិត​ដិត​ខ្លាំង​ជាមួយ​ឪពុក​ខ្លួន Brad Pitt។

១៤. កូនៗ​ទាំង​អស់​សុទ្ធ​តែ​កើត​នៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក

កូន​ៗ​ជា​ច្រើន​សុទ្ធ​របស់​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ យក​មក​ចិញ្ចឹម​ ចំពោះ​កូន​បង្កើត Shiloh វិញ​ Angie បាន​សម្រាល​នាង​នៅ​ប្រទេស​ Namibia កាល​ពី​ឆ្នាំ ២០០៦​ និង​ ២០០៨ នៅ​ប្រទេស​បារាំង​សម្រាប់​កូន​ភ្លោះ​នាង Leon និង Vivienne។

១៣. ​មិន​មាន​ទម្លាប់​សម្រាប់​ធ្វើ​អ្វីៗ​ប្រចាំ​ថ្ងៃ​

ដោយ​សារ​តែ​នាង​មាន​កូន​ច្រើន​ពេក អីចឹង​ហើយ​ទើប​នាង​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ថែ​ទាំ​ ពួក​គេ​ឲ្យ​បាន​ដិត​ដល់ កូន​ៗ​ទាំង​អស់​មិន​មាន​សូម្បី​តែ​ពេល​កំណត់​ត្រឹម​ត្រូវ​មុន​ពេល​ចូល​គេង នេះ​បើ​តា​ម​អ្នក​មើល​ថែ​ផ្ទាល់​របស់​ Angelina ជួល​ឲ្យ​មើល​កូន។

១២. បញ្ហា​ទាក់​ទង​នឹង​ភេទ​របស់​ Shiloh

មាន​ព័ត៌មាន​ទាក់​ទង​នឹង Shiloh ថា​នាង​ចង់​ធ្វើ​ជា​ប្រុស ដោយ​ចង់​ឲ្យ​គ្រួសារ​នាង​ហៅ​នាង​ថា John ជំនួស​ឲ្យ Shiloh។

១១. Brad ចង់​ឲ្យ​កូនៗ​ស្ដាប់​បង្គាប់​

នេះ​ជា​បញ្ហា​ដ៏៏​ធំ​មួយ​របស់​អ្នក​ទាំង​ពីរ​ដោយ​ Brad Pitt ចង់​ឲ្យ​កូនៗ​ស្ដាប់​បង្គាប់​ដំបូន្មាន​ ចំណែក​ឯ​ Angelina ចង់​ឲ្យ​កូន​ធ្វើ​អ្វី​តាម​ចិត្ត​ចង់​រៀងៗ​ខ្លួន។

១០. ពួក​គេ​មិន​ចង់​និយាយ​ពី​កុមារភាព​របស់ Zahara

Zahara ត្រូវ​បាន​អ្នក​ទាំង​ពីរ​យក​មក​ចិញ្ចឹម​តាំង​ពី​អាយុ​ ៦​ខែ​មក​ម្ល៉េះ​ ដោយ​សារ​​ម្ដាយ​បង្កើត​នាង​មិន​មាន​លទ្ធភាព​ចិញ្ចឹម និង​ជា​កូន​កើត​មក​ដោយ​សារ​ការ​បៀត​បៀន​ផ្លូវ​ភេទ។

៩. Pax ត្រូវ​បង្ខំ​ឲ្យ​ប្រឈម​មុខ​នឹង​ពួក​ប្រមាញ់​ថត​រូប

ទើប​តែ​មាន​អាយុ​ ១៤​ឆ្នាំ​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ Pax ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ដោយ​ជៀស​មិន​ផុត។ Pax ចំណាយ​ពេល​ជា​ច្រើន​នៅ​តែ​ក្នុង​ផ្ទះ​ ដោយ​សារ​តែ​មិន​ចូល​ចិត្ត​ពួក​អ្នក​ថត​រូប​ទាំង​នោះ ប៉ុន្តែមិន​អាច​ជៀស​បាន។

៨. Maddox មិន​មែន​ជា​ឈ្មោះ​ពិត​ប្រាកដ

ឈ្មោះ​ពិត​ប្រាកដ​របស់ Maddox គឺ រដ្ឋ​ វិបុល​ កាល​នៅ​ប្រទេស​កម្ពុជា។

៧. Maddox និង Brad មិន​ចុះ​សម្រុង​នឹង​គ្នា

Brad Pitt មាន​ការ​យល់​ច្រឡំ​ចំពោះ​ទង្វើ​របស់ Maddox ដោយ​ព្យាយាម​ការពារ​ម្ដាយ​។ បញ្ហា​នេះ​ហើយ​ ដែល​នាំ​ឲ្យ​មាន​ការ​ប្ដឹង​លែង​លះ​។

៦. កូនៗ​ទាំង​អស់​សុទ្ធ​តែ​បង្រៀន​នៅ​ផ្ទះ​ មិន​ទៅ​សាលា​រៀន​ពិត​ប្រាកដ

កូន​ៗ​គ្រប់​គ្នា​សុទ្ធ​តែ​បង្រៀន​នៅ​ផ្ទះ​ ដោយ​គ្រូ​បង្រៀន​ចម្រុះ​ជាតិសាសន៍​មួយ​ក្រុម។

៥. ពួក​គេ​មិន​មាន​មិត្ត​ភក្ដិ​ច្រើន​នោះ​ទេ

Angelina យល់​ថា​​នេះ​មិន​ជា​បញ្ហា​នោះ​ទេ ដោយ​សារ​តែ​ពួក​គេ​មាន​គ្នា​ច្រើន អីចឹង​អាច​ចំណាយ​ពេល​ជាមួយ​គ្នា មិន​ចាំ​បាច់​ត្រូវ​ការ​មិត្ត​ច្រើន។

៤. ធ្វើ​ជា​ម្ដាយ​មេម៉ាយ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ

Angelina ប្រកាស​ថា​ខ្លួន​ចង់​បាន​កូនៗ​ទាំង​អស់​ ឲ្យ​មក​នៅ​ជាមួយ​នាង ប៉ុន្តែ​នេះ​អាច​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

៣.​ គេហដ្ឋាន​ពួក​គេ​មាន​បញ្ហា​ច្រើន

ជា​ធម្មតា​ដោយ​សារ​តែ​ពួក​គេ​ក្មេងៗ អីចឹង​ហើយ​ធម្មជាតិ​រពឹស​​របស់​ក្មេង​នៅ​តែ​មែន​ ធ្វើ​ឲ្យ​ Angelina ឈឺ​ក្បាល​មិន​ចេះ​តិច​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ។

២. Angelina ចង់​លាក់​បាំង​រឿង​អតីត

នាង​មិន​ចង់​ឲ្យ​កូនៗ នាង​ឃើញ​ពី​ប្រវត្តិនាង​កាល​ពី​នៅ​វ័យ​ជំទង់​នោះ​ទេ។

១. Maddox ចូល​ចិត្ត​គ្រឿង​អាវុធ

Angelina តែង​តែ​ផ្ដល់​នូវ​អ្វី​ដែល Maddox ចង់​បាន​ជានិច្ច​ដូច​ជា កាំបិត និង​ពាក់​ខ្សែ​ករ​រូប​កាំភ្លើង​ជា​ដើម៕

អាន​អត្ថបទ៖

ប្រភព៖ The Richest   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី