Angelina បង្ហាញ​ខ្លួន​នៅ​ប៉ារីស​ ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ

  • 2018-01-30 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ក្លាយ​ខ្លួន​ជា​តារា​ហូលីវូដ​ដ៏​ល្បី​មួយ​រូប Angelina ត្រូវ​បាន​​គេ​ទទួល​ស្គាល់​គ្រប់​ទី​កន្លែង​​ ជាមួយ​នឹង​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង ហេតុ​ដូច្នេះ​ហើយ​ទើប​នាង​តែង​តែ​បង្ហាញ​ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ​ជា​ហូហែរ។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​នេះ Jolie ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ហាង Guerlainទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ថត​ស្ប៉ត​ផ្សព្វ​ផ្សាយ​ទឹក​អប់​ម៉ាក​ថ្មី​របស់​​ហាង​នេះ​។

តារា​សម្ដែង​វ័យ ៤២​ឆ្នាំ​រូប​នេះ បាន​ស្លៀក​ពាក់​ឈុត​ពណ៌​ស្បែក​ដើម្បី​បង្ហាញ​សម្រស់​ខ្លួន​ នៅ​ក្នុង​វីដេអូ​នេះ ជាមួយ​នឹង​កាបូប​ស្ពាយ​ចំហៀង​ពណ៌​ក្រហម។

បន្ទាប់​ពី​ការ​ថត​នេះ​បាន​ចប់​សព្វ​គ្រប់​ Jolie ក៏​មិន​ភ្លេច​អ្នក​គាំទ្រ​ដែរ នាង​បាន​ចេញ​មក​ក្រៅ​ដើម្បី​រាក់​ទាក់​ក៏​ដូចជា​ថត​រូប​ជាមួយ​អ្នក​គាំទ្រ​ ជា​ច្រើន​៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ