តួ​រឿង "Fifty Shades” ក្រឡេក​មើល​ Angelina Jolie គេច​មុខ​​ Jennifer Aniston ពិត​ជា​អស់​សំណើច

  • 2018-01-10 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ចូល​រួម​កម្មវិធី​ប្រគល់​ពាន​ Golden Globes តារា​សម្ដែង​ Jennifer Aniston និង Angelina Jolie ដែល​ធ្លាប់​មាន​រឿង​រ៉ាវ​ជម្លោះ​ជាមួយ​គ្នា​ដោយសារ​តែ Brad Pitt នោះ​ បាន​ជួប​គ្នា​ម្ដង​ទៀត​។

ទោះ​បី​រឿង​ហេតុ​នេះ​កើត​ឡើង​តាំង​ពី​១២​ឆ្នាំ​មុន​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មាន​កូន​ចិត្ត​ថ្នាំង​ថ្នាក់​ទៅ​លើ​ទៅ​វិញ​ទៅមក​មិន​ងាយ​បាត់​ឡើយ។ រឿង​ហេតុ​នេះ​ត្រូវ​បាន​មនុស្ស​ទូទាំង​ពិភពលោក​ចាប់​អារម្មណ៍ ហេតុ​ដូច្នេះ​ហើយ​ទើប​តារា​សម្ដែង Dakota Johnson ដែល​ជា​តារា​សម្ដែង​ក្នុង​រឿង "Fifty Shades” ក៏​បាន​ចាប់​ថ្នាក់​ក្រឡេក​មើល​ Angelina នៅ​ពេល​ដែល Jennifer Aniston ឡើង​និយាយ​លើ​ឆាក។ នៅ​ពេល​នោះ​ Angelina មិន​មើល​មុខ Jennifer ឡើយ​ដោយ​បន្លំ​ជា​ញ៉ាំ​អាហារ​ជំនួស​វិញ៕

ហើយ​នេះ​ជា​រូប​ថត​ដែល​គេ​ថត​បាន​៖

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ