Angelina Jolie បណ្ដើរ​កូន​ស្រី​ទាំង​ទ្វេ​ ចូល​រួម​កម្មវិធី​ប្រគល់​ពាន​មួយ

  • 2018-02-06 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​ប្រចាំ​ហូលីវូដ Angelina Jolie បាន​បង្ហាញ​ខ្លួន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ជា​មួយ​កូន​ស្រី​ទាំង​ពីរ​រូប​របស់​ខ្លួន។

Zahara វ័យ ១៣​ឆ្នាំ និង Shiloh វ័យ ១១​ឆ្នាំ​ បាន​ដើរ​ត្រសង​ជាមួយ​ម្ដាយ Angelina ចូលរួម​កម្មវិធី​​ប្រគល់​ពាន Annie Awards ប្រចាំ​ឆ្នាំ ២០១៨ ដែល​ធ្វើ​ឡើង​នៅ​មហោស្រព Royce Hall ទីក្រុង Los Angeless សហរដ្ឋ​អាមេរិក។

តារា​ស្រី​អតីត​ភរិយា​ Brad Pitt បាន​ចូល​រួម​កម្មវិធីនេះ​ ដើម្បី​គាំទ្រ​ភាពយន្ត​គំនូរជីវចល​របស់​ខ្លួន​ ដែល​បាន​ជ្រើស​រើស​ជា​ភាពយន្ត​ដណ្ដើម​ពាន​​ជា​ច្រើន​។

ភាពយន្ត​គំនូរជីវចល​នោះ​ មាន​ចំណង​ជើង​ថា "Breadwinner” និយាយ​អំពី​ការ​តស៊ូ​របស់​ក្មេង​ស្រី​ម្នាក់ នៅ​ក្នុង​តំបន់ តាលីបង់ ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ទទួល​បាន​ឈ្មោះ​ដណ្ដើម​ពាន​ដល់​ទៅ​ ១០​ឯ​ណោះ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ភាពយន្ត​គំនូរជីវចល​នេះ​ដែរ ក៏​ជាប់​ឈ្មោះ​ក្នុង​ចំណោម​ភាពយន្ត​គំនូរជីវចល​ល្អ​បំផុត​ ដើម្បី​ដណ្ដើម​ពាន​រង្វាន់​អូស្ការ​ទៀត​ផង៕

Poster ភាពយន្ត "Breadwinner"

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី