អ្នកភូមិចាប់បានពស់ថ្លាន់ប្រវែង ៥ម៉ែត្រ ស្មានតែប្រគល់ឲ្យសួនសត្វ មានអីបែរជានាំគ្នា...
- 2018-02-13 03:59:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកភូមិចាប់បានពស់ថ្លាន់ប្រវែង ៥ម៉ែត្រ ស្មានតែប្រគល់ឲ្យសួនសត្វ មានអីបែរជានាំគ្នា...
ចន្លោះមិនឃើញ
អ្នកភូមិ Sarawak ក្នុងប្រទេស ម៉ាឡេស៊ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះពស់ថ្លាន់ដ៏ធំមួយនៅក្បែរភូមិកាលពីរសៀលថ្ងៃ សៅរ៍។
ខណៈដែលកំពុងដើរបរបាញ់សត្វក្នុងព្រៃ អ្នកភូមិទាំងនោះស្រាប់តែឭសំឡេងគួរឲ្យសង្ស័យចេញពីក្នុងប្រហោងដើមឈើ។ ក្រោយពេលចូលទៅមើល ពួកគេក៏ប្រទះឃើញពស់ថ្លាន់ញីដ៏ធំមួយក្បាល។ ភ្លាមនោះ បុរសម្នាក់ឈ្មោះ Tingsung Ujang ក៏បាញ់ពស់នោះជាច្រើនដង បន្ទាប់ពីអ្នកភូមិលើកវាដាក់ឡាន។
ក្រោយពីចាប់បានពស់នេះហើយ អ្នកភូមិ ទាំងអស់សប្បាយចិត្តយ៉ាងខ្លាំង ដោយសារតែវាមានទម្ងន់រហូតដល់ជាង ១០០ គីឡូក្រាម និងមានប្រវែងជាង ៥ម៉ែត្រ ដែលជាសត្វពស់កម្របំផុត។ ពួកគេ មិនត្រឹមតែមិនប្រគល់ទៅឲ្យសួនសត្វនោះទេ តែបែរជាកាត់ចែកស្មើៗគ្នាយកទៅធ្វើម្ហូបទៅវិញ។
រូបភាពនៃពស់ដ៏ធំសម្បើមនេះ ត្រូវបានបង្ហោះទៅក្នុងបណ្ដាញសង្គម ហើយត្រូវបានចូលមើល និងចែករំលែកបន្តរាប់ពាន់ដងផងដែរ៕
ចុចអាន ៖
ហួសចិត្ត! ឆ្កែវង្វេងផ្លូវ ច្រឡំចូលផ្ទះអ្នកជិតខាងហើយ ព្រុសមិនឲ្យម្ចាស់ផ្ទះចូលទៀត
ត្រៀមចូលឆ្នាំចិន ចាយលុយជាង ២០០ដុល្លារប្ដូរពណ៌សក់ តែលទ្ធផលសឹងតែបោកក្បាល
សាក្សីម្នាក់គូររូបមុខជនល្មើសគួរឲ្យអស់សំណើច តែលទ្ធផលធ្វើឲ្យប៉ូលិសភ្ញាក់ផ្អើល