«៣នាទី» ខ្សែរឿងរវាងម្តាយកូនក្នុងថ្ងៃចូលឆ្នាំថ្មី កម្សត់ខ្លាំងដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួន (វីដេអូ)
- 2018-02-13 06:52:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«៣នាទី» ខ្សែរឿងរវាងម្តាយកូនក្នុងថ្ងៃចូលឆ្នាំថ្មី កម្សត់ខ្លាំងដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួន (វីដេអូ)
ចន្លោះមិនឃើញ
រឿងខ្លីមួយមានចំណងជើងថា «៣នាទី» បាននិយាយរៀបរាប់ពីស្រ្តីបម្រើការលើរថភ្លើង ដែលធ្វើដំណើរពីទីក្រុង Nanning ឆ្ពោះទៅកាន់ទីក្រុង Harbin ជាផ្លូវរថភ្លើងវែងបំផុតមួយរបស់ប្រទេសចិន។
ការធ្វើដំណើរម្តងៗប្រើរយៈពេល ៦ ថ្ងៃ ខណៈស្ត្រីខាងលើមានពេលកាន់តែតិច ដើម្បីជួបមុខកូនប្រុស ឈ្មោះថា Ding ជាពិសេសក្នុងអំឡុងរដូវវិស្សមកាល ដូចជា ចូលឆ្នាំចិន ជាដើម។
ទោះបីជាយ៉ាងណា ប្អូនស្រីរបស់នាងជាអ្នកមើលការខុសត្រូវលើ Ding ខណៈក្មេងប្រុសរូបនេះបានខិតខំរៀនសូត្រយ៉ាងខ្លាំង ដើម្បីធ្វើឲ្យម្តាយរបស់គេសប្បាយចិត្ត។
នៅក្នុងឆ្នាំថ្មីនេះ ប្អូនស្រីរបស់នាងបាននាំ Ding ទៅកាន់ស្ថានីយរថភ្លើង Kaili ស្ថិតក្នុងខេត្ត Guizhou ដើម្បីបានជួបមុខម្ដាយ រយៈពេលត្រឹម ៣នាទី ពេលរថភ្លើងឈប់នៅទីនោះ៕
ចង់ដឹងថា តើរយៈពេល ៣នាទី មានរឿងអ្វីកើតឡើងខ្លះ សូមទស្សនាវីដេអូទាំងអស់គ្នា៖