ក្រោយ​ជួប​គ្រោះថ្នាក់ស្ទើរអស់ដៃ តារា​កូរ៉េរូបនេះសុំ​អ្នក​គាំទ្រ​ឲ្យ​ជួយ​ខ្លួនរឿង​១

  • 2018-02-13 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្រុម Royal Pirates តារា​ចម្រៀង James បាន​បង្កើត​មូលនិធិ​ផ្ទាល់​ខ្លួន​​មួយ​ក្នុងវិបសាយ Kickstarter ក្នុង​គោល​បំណង​ឲ្យ​បទ​ចម្រៀង​របស់​លោក​អាច​ដំណើរ​ការ​បាន​ឡើង​វិញ​ ក្រោយ​លោកជួប​គ្រោះថ្នាក់​ដ៏​អកុសល​មួយ។

កាល​ពី​ខែ​មករា ឆ្នាំ​២០១៧ តារា​ចម្រៀង James បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម Royal Pirates ដោយ​សារ​តែ​ការ​ព្យាបាល​របួស​​ដៃ​របស់​លោក​មិន​អាច​បាន​ដូច​ដើម​ឡើង​វិញ។​ លោក​បាន​ចាក​ចេញ​ពី​វិស័យ​សិល្បៈ​នេះ​ចាប់​តាំង​ពី​ពេល​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន។ ទោះ​ជា​យ៉ាង​ណា​តារា​ចម្រៀង​រូប​នេះ​គម្រោង​ត្រលប់​មក​រក​វិស័យ​មួយ​នេះ​វិញ​ក្នុង​ក្ដី​សង្ឃឹម​ទទួលបាន​ពី​អ្នក​គាំ​ទ្រ​របស់​លោក។

ថ្មីៗ​នេះ លោក​បាន​ស្វាគមន៍​អ្នក​គាំ​ទ្រ​របស់​ខ្លួន​លើ​​វិប​សាយ​មូលនិធិ Kickstarter ហើយ​បាន​សុំ​ពួក​គេ​ឲ្យ​ជួយ​លោក​​ ដើម្បីដំណើរ​ការ​វីដេអូ​ភាគ​ដំបូង​របស់​លោក។ តារា​ចម្រៀង​រូប​នេះ​បាន​សរសេរ​ថា៖ " គ្រោះថ្នាក់​នោះ​បាន​បំផ្លាញដៃ​ និង​បញ្ចប់​​អាជីពរបស់​ខ្ញុំ​ក្នុង​នាម​ជា​​អ្នក​លេង​ហ្គីតា​មួយ​រូប។ ខ្ញុំ​បាន​​ព្យាបាលវា​ឡើង​វិញ ហើយ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​ស្វែងរក​ក្ដី​សង្ឃឹម​តែ​មួយ​គត់​ដែល​ខ្ញុំ​ចេះ គឺ​តន្ត្រី"។

តារា​ចម្រៀង James មាន​គម្រោង​ប្រមូល​ថវិកា​ចំនួន ២៧​ ៦០០ដុល្លារ សម្រាប់​ផលិត​អាល់ប៊ុម​បទ​ចម្រៀង​ថ្មី​របស់​លោក៕

ចង់​ដឹង​កាន់​តែ​ច្បាស់ ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា