បង្វែរថ្ងៃនៃក្តីស្រលាញ់ មកចូលរួមថតរូបយករង្វាន់ធំទៅក្រៅប្រទេស
- 2018-02-13 10:16:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្វែរថ្ងៃនៃក្តីស្រលាញ់ មកចូលរួមថតរូបយករង្វាន់ធំទៅក្រៅប្រទេស
ចន្លោះមិនឃើញ
តាំងពីថ្ងៃប្រកាសការប្រកួតថតរូបរយៈពេល ២ សប្តាហ៍កន្លងមក គឺ ទទួលបានការគាំទ្រប្រមាណ ៤០០ នាក់ ដូច្នេះហើយក្រុមហ៊ុន HUAWEI ក៏បានដាក់ប្រធានបទសាកល្បង "ក្តីស្រឡាញ់" ដើម្បីផ្តល់ឱកាសឲ្យអ្នកចូលរួមឈ្នះរង្វាន់អនុស្សាវរីយ៍ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ។
ប្រធានបទនៃការថតរូបនេះ គឺដើម្បីចូលរួមការគិតចូលរួមកែលម្អ និងការគិតរបស់យុវវ័យ ឬការយល់ភាគច្រើន ដែលយល់ថា ១៤កុម្ភៈ ថ្ងៃបុណ្យសង្សារ។ នេះបើតាមការឲ្យដឹងពីលោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជា។
នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនតែងតែបង្កើតកម្មវិធីប្លែកៗ ដើម្បីផ្តល់ការសប្បាយ និងរង្វាន់ពិតៗជាការតបស្នងជូនដល់អ្នកប្រើប្រាស់ជានិច្ច និងអាចចូលរួមប្រកួតគ្រប់ម៉ាកស្មាតហ្វូន។
"ក្នុងប្រធានបទនេះ ពួកខ្ញុំក៏មានគោលបំណងចូលរួមកែ លម្អ និងការគិតរបស់យុវវ័យ ឬការយល់ភាគច្រីន ដែលយល់ថា គឺជាថ្ងៃបុណ្យសង្សារ តែតាមពិត គឺទិវាក្តីស្រឡាញ់ជាទូទៅ ពោលគឺ ក្តីស្រឡាញ់រវាងដៃគូ មិត្តភ័ក្ដិ បងប្អូន ឪពុកម្តាយ ដែលគួរតែចំណាយពេលជាមួយគ្នាឲ្យបានច្រើន ដូចជាដើរកម្សាន្តជុំគ្នាញឹកញាប់ កាន់តែល្អ"។ លោក អែម យុទ្ធូ បញ្ជាក់។
លម្អិត និងស្វែងយល់ពីរបៀបចុះឈ្មោះ ជាមួយនឹងលំដាប់លំដោយនៃការប្រកួតតាមរយៈ Link មួយនេះ៖
តោះមើលរូបថតមួយចំនួនដែលទាក់ភ្នែក ចំពោះប្រធានបទ ក្តីស្រឡាញ់ ក្នុងសប្តាហ៍នេះ៖