Carvajal ទើប​និយាយ​ថា​ គ្មាន​អី​បិទ Neymar បាន ឥឡូវស្រាប់​តែ Morata តប​វិញ​ម្ដង

  • 2018-02-13 12:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ ខ្សែ​ការពារ Dani Carvajal បាន​ស្រដី​ថា គ្មាន​រូបមន្ត​ណា​ដែល​អាច​បិទ​ Neymar បានទេ។ ដោយ​ឡែក​ ខ្សែ​ប្រយុទ្ធ Alvaro Morata របស់ Chelsea ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ថា គ្មាន​នរណាបិទ​កីឡាករ​ Lionel Messi ជាប់​នោះ​ទេ។

កីឡាករ​អេស្ប៉ាញ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Movistar+ ថា៖ "គ្មាន​នរណា​អាច​បិទ Messi ជាប់​នោះ​ទេ"។

Morata បាន​បន្ត​៖ "បើ​សិន​ជា​យើង​ចង់​លេង​បាន​លទ្ធផល​ល្អ ពេល​ប៉ះ​ជាមួយ​គេ (Messi) យើង​ត្រូវ​តែ​លេង​បែប​ការពារ ហើយ​ព្យាយាម​ឆ្លៀត​វាយ​បក​លឿន​ៗ​ឲ្យ​បាន​ច្រើន តាម​ដែល​យើង​អាច​ធ្វើ​បាន"។

សូម​បញ្ជាក់​ថា ក្លឹប Chelsea ត្រូវ​ប៉ះ​ជាមួយ​ក្លឹប Barcelona ក្នុង​ជើង​ទី ១ ក្របខ័ណ្ឌ Champions League នា​ថ្ងៃ​ទី ២១ កុម្ភៈ​ខាង​មុខ នៅ​កីឡដ្ឋាន Stamford Bridge៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី