Facebook Messenger បន្ថែមភាពផ្អែមល្ហែមគូស្នេហ៍ ថ្ងៃសេចក្តីស្រឡាញ់
- 2018-02-14 02:45:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook Messenger បន្ថែមភាពផ្អែមល្ហែមគូស្នេហ៍ ថ្ងៃសេចក្តីស្រឡាញ់
ចន្លោះមិនឃើញ
នៅថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ Facebook Messenger បង្ហាញវត្តមានមុខងារថ្មី ជាមួយនឹង Effects ពិសេសៗ លើផ្ទាំងជជែកកំសាន្ត ជូនដល់គូសង្សារបង្កើនចំណងមិត្តភាព។
ទិវានៃក្តីស្រឡាញ់ជាថ្ងៃដែលសកម្មបំផុតក្នុងការជជែកកំសាន្តនៅឆ្នាំ ២០១៧ ដូច្នេះក្រុមហ៊ុនបានសម្រេចចិត្ត ធ្វើអ្វីមួយជួយដល់មនុស្សបង្ហាញពីមនោសញ្ចេតនា។
មុខងារថ្មីនេះនឹងដំណើរការ សម្រាប់អ្នកដែលកែប្រែ ទិន្នន័យចំណងមិត្តភាព (Relationship status) នៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ ប្រភេទ Relationship ដែលអាចប្រើបានរួមមាន In a Relationship, Engaged, In a Civil Union, Married, In a Domestic Partnership និង In an Open Relationship ។
ពេលអ្នកផ្លាស់ប្ដូរទិន្នន័យក្នុង Profile អ្នកនឹងទទួលបាន Notification ក្នុងកម្មវិធី Messenger។ ក្នុងផ្ទាំងសារ នឹងមាន Effect រូបបេះដូង លើអេក្រង់ពេលអ្នកបើកសារជជែកកំសាន្ត។
មុខងារដទៃទៀតរួមមាន Filters និង Effects ជាច្រើនក្នុងកាមេរ៉ា Messenger។ អ្នកមានជម្រើស Filter រូបបេះដូងលើភ្នែក ដែលមានចលនា។ Filters ទាំងនេះក៏អាចប្រើលើការជជែកកំសាន្តជាវីដេអូលើកម្មវិធី Messenger ផងដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ