Katy Perry វិល​រក​ស្នេហ៍​ចាស់​ Orlando Bloom វិញ?

  • 2018-02-14 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀងKaty Perry និងOrlando Bloom បាន​ចែក​ផ្លូវ​គ្នា​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ថ្មី​ៗ​នេះ មាន​ពាក្យ​ចចាម​អារ៉ាម​ថា តារា​២​រូប​នេះ​បាន​ស្នាក់​នៅ តំបន់​លម្ហែមួយ​ជាមួយ​គ្នា​នៅ​លើ​កោះ Maldives កាល​ពី​ខែ​មុន។ ប្រភព​ជិត​ស្និទ្ធ​នឹង​តារា​ទាំង​២​នេះ​បាន​បញ្ជាក់​ថា ពួក​គេ​ពិត​ជា​ត្រលប់​មក​រក​ស្នេហ៍​ចាស់​នេះ​វិញ​មែន។

បើ​តាម​វិប​សាយ The Sun បាន​ឲ្យ​ដឹង​ថា៖ "ពួក​គេ​បាន​ត្រលប់​មក​រក​ស្នេហ៍​ចាស់​នេះ​វិញ ហើយ Katy សង្ឃឹម​ថា​​លើក​នេះ​ពួក​គេ​អាច​ពង្រឹង​ទំនាក់ទំនង​មួយ​នេះ​បាន​យូរ​ជាង​មុន។ នាង​បាន​ព្យាយាម​ណាស់​ដែរ ប៉ុន្តែ​នាង​មិន​អាច​ហាម​ខ្លួន​ឯង​មិន​ឲ្យ​ថើប Orlando បាន ហើយ Katy ខ្វាយខ្វល់​ពី​គាត់​ខ្លាំង​ណាស់។ ក្រោយ​ពេល​វិល​ត្រលប់​មក​រក​គ្នា​វិញ​នេះ ពួក​គេ​ចង់​រក្សា​ទំនាក់ទំនង​នេះ​ជា​សម្ងាត់"។

ជាមួយ​គ្នា​នេះ​ដែរ មាន​អ្នក​គាំ​ទ្រ​មួយ​ចំនួន​បាន​ចាប់​អារម្មណ៍​ពី​រឿង​ទំនាក់ទំនង​របស់​តារា​២​ដួង​នេះ​ដែរ​កាល​ពី​ខែ​មុន នៅ​ពេល​ដែល Katy និង លោក Orlando  បាន​បង្ហោះ​រូបភាព​នៅ តំបន់​លម្ហែមួយ​ឈ្មោះ Amilla Fushi ក្នុង​ពេល​ជា​មួយ​គ្នា។

គួរ​រម្លឹក​ដែរ​ថា តារា​ចម្រៀង Katy Perry ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ Orlando Bloomក្រោយ​ពួក​គេ​បាន​ជួប​គ្នា​ក្នុង​កម្មវិធី​ពានរង្វាន់ Golden Globe Awards ក្នុង​ឆ្នាំ​២០១៦ ហើយ​ក្នុង​ខែ​មីនា​ឆ្នាំ​មុន​​នេះ ពួក​គេ​បាន​ប្រកាស​ចែក​ផ្លូវ​គ្នា ហើយ​ថ្មី​ៗ​នេះ​ក៏​មាន​ពាក្យ​ចចាម​អារ៉ាម​​ថា​ពួក​គេ​បាន​វិល​ត្រលប់​រក​គ្នា​វិញ៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា