គូស្នេហ៍​ហូលីវូដ​ ១៣គូ ភ្ជាប់​ពាក្យ​និង​រៀប​ការ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់

  • 2018-02-13 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស​និង​រ៉ូមេនទិក​ ដើម្បី​រៀប​ការ​និង​ភ្ជាប់​ពាក្យ​ក៏​ដោយ ក៏​ទំនាក់​ទំនង​ស្នេហា​ទាំង​នោះ​សុទ្ធ​តែ​ជោគជ័យ​ទាំង​អស់​នោះ​ទេ។

នេះ​ជា​បណ្ដា​គូស្នេហ៍​តារា​ហូលីវូដ​ល្បីៗ ដែល​រៀប​ការ​ឬ​ភ្ជាប់​ពាក្យ​នៅ​ថ្ងៃ Valentine៖

១. Tyrese និង Samantha Lee Gibson

តួ​រឿង "Fast and the Furious” បាន​រៀប​ការ​កាល​ពី​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​ឆ្នាំ ២០១៧ ហើយ​នៅ​ជាមួយ​គ្នា​រហូត​មក​ដល់​សព្វ​ថ្ងៃ។

២. Vince Vaughn និង Kyla Weber

តារា​ទាំង​ទ្វេ​នេះ​ រៀប​ការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ Valentine ឆ្នាំ​២០០៩ ហើយ​ពេល​នេះ​ពួក​គេ​មាន​កូន​២​នាក់​​ និង​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្ដី​សុខ។

៣.​ Lady Gaga និង Taylor Kinney

Taylor សុំ​ភ្ជាប់​ពាក្យ​ Mother Monster កាល​ពី​ថ្ងៃ​បុណ្យ​សង្សារ​ឆ្នាំ ២០១៥ ប៉ុន្តែ​ក៏​បែក​បាក់​គ្នា​នៅ​រយៈ​ពេល​១​ឆ្នាំ​កន្លះ​ក្រោយ​មក។

៤. Benedict Cumberbatch និង Sophie Hunter

តួ "Doctor Strange” រៀប​ការ​ជាមួយ​ភរិយា​ Sophie Hunter កាល​ពី​ថ្ងៃ​ Valentine ឆ្នាំ ២០១៥ ពេល​នេះ​ពួក​គេ​មាន​កូន​មួយ​ជាមួយ​គ្នា និង​រំពឹង​ចាំ​ការ​មក​ដល់​នៃ​កូន​ទី​២។

៥. Christina Aguilera និង Matt Rutler

បន្ទាប់​ពី​បាន​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្នុង​រឿង "Burlesque” Matt បាន​សុំ​មិត្ត​ស្រី​តារា​ចម្រៀង​សំឡេង​បាន Christina Aguilera ភ្ជាប់​ពាក្យ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ឆ្នាំ ២០១៤។ ពេល​នេះ​ពួក​គេ​មាន​កូន​ស្រី​មួយ​រូប​ជាមួយ​គ្នា ប៉ុន្តែ​មិន​ទាន់​មាន​គម្រោង​រៀប​ការ​នៅ​ឡើយ​ទេ។

៦. Salma Hayek និង Francois-Henri Pinault

គូស្នេហ៍​មួយ​គូ​នេះ​រៀប​ការ​កាល​ពី​ថ្ងៃ​ទី​១៤ ឆ្នាំ​២០០៩ ហើយ​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​នៅ​តែ​ស្រលាញ់​គ្នា​ខ្លាំង។

៧. Harrison Ford និង Calista Flockhart

តារា​សម្ដែង​ជើង​ចាស់ Harrison Ford លុត​ជង្គង់​សុំ​មិត្ត​ស្រី​រៀប​ការ​កាល​ពី​ថ្ងៃ​បុណ្យ​សង្សារ​ឆ្នាំ ២០០៩។ ពេល​នេះ​អ្នក​ទាំង​ពីរ​កំពុង​តែ​មាន​សេចក្ដី​សុខ​ជា​ខ្លាំង​ ជាមួយ​កូន​ទាំង​បី​រូប​ និង​កូន​ចិញ្ចឹម​ម្នាក់។

៨. Adriana Lima និង Marko Jaric

តារា​ម៉ូដែល​ប្រចាំ Victoria's Secret បាន​រៀប​ការ​ជាមួយ​អ្នក​លេង​បាល់​បោះ​ Marko Jaric កាល​ពី​ថ្ងៃ​១៤​កុម្ភៈ​ឆ្នាំ ២០០៩ ​តែ​ក៏​បែក​បាក់​គ្នា​នៅ​ឆ្នាំ ២០១៤ ដោយ​មាន​កូន​ស្រី​ពីរ​រូប។

៩. Darius Danesh និង Natasha Henstridge

​គូស្នេហ៍​មួយ​គូ​នេះ​រៀប​ការ​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ឆ្នាំ ២០១១។​ ពួក​គេ​បាន​រស់​នៅ​ផ្សេងៗ​គ្នា​មួយ​រយៈ​នៅ​ឆ្នាំ ២០១៣ ប៉ុន្តែ​ត្រលប់​មក​រក​គ្នា​វិញ​នៅ​ឆ្នាំ ២០១៦។

១០. Sharon Stone និង Phil Bronstein

តារា​សម្ដែង​ Sharon Stone រៀប​ការ​ជាមួយ​អ្នក​កាសែត​ Phil Bronstein នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​ឆ្នាំ ១៩៩៨​ តែ​បែក​បាក់​គ្នា​នៅ​ឆ្នាំ ២០០៣។

១១. Isaiah Washington និង Jenisa Washington

អ្នក​ទាំង​ពីរ​រៀប​ការ​កាល​ពី​ថ្ងៃ​ទី​១៤​កុម្ភៈ​ឆ្នាំ ១៩៩៦ ពេល​នេះ​ពួក​គេ​មាន​កូន​បី​រូប​ជាមួយ​គ្នា និង​នៅ​តែ​ស្រឡាញ់​គ្នា​ខ្លាំង។

១២. Meg Ryan​ និង Dennis Quaid

គូស្នេហ៍​មួយ​គូ​នេះ​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​ឆ្នាំ ១៩៩១​​ ប៉ុន្តែ​ក៏​បែក​បាក់​គ្នា​ក្រោយ​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​មួយ​ទសវត្សរ៍។

១៣. Prince និង ​Mayte Gracia

កំពូល​តារា​ចម្រៀង​ Prince រៀប​ការ​ជាមួយ​អ្នក​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ Mayte Gracia នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ឆ្នាំ ១៩៩៦ ប៉ុន្តែ​បែក​គ្នា​នៅ​ឆ្នាំ ២០០០៕

អាន​អត្ថបទ៖

ប្រភព៖ Glamourmagazine   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី