ចំណុច​ពិសេសៗ​ពី​រឿង​ល្បីទាំង​២០​ អ្នក​ចូល​ចិត្ត​ភាគ​ច្រើន​មិន​ដែល​ចាប់​អារម្មណ៍

  • 2018-02-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​គឺ​សិល្បៈ​សំខាន់​ដ៏​សំខាន់​មួយ​មិន​អាច​ខ្វះ​បាន ដោយ​អាច​ដិត​ជាប់​អារម្មណ៍​និង​ការ​ចង​ចាំ​របស់​មនុស្ស​ភាគ​ច្រើន​តាំង​ពី​កើត​មក។ នេះ​បណ្ដាល​មក​ពី​ភាពយន្ត​ល្បីៗ​ជា​ច្រើន​ សុទ្ធ​តែ​មាន​ន័យ​និង​បង្កប់​នូវ​អត្ថន័យ​ជា​ច្រើន ដែល​មក​ដល់​ពេល​នេះ​អ្នក​ខ្លះ​នៅ​តែ​មិន​ទាន់​ដឹង​អស់។

ភាពយន្ត​ខ្លះ អ្នក​ធ្លាប់​មើល​ដល់​ទៅ​១០​ឬ​២០​ដង​រួច​ទៅ​ហើយ ពេល​ខ្លះ​នៅ​តែ​មិន​ទាន់​ដឹង​ពី​ចំណុច​ពិសេស​ទាំង​អស់​ពី​រឿង​ទាំង​នោះ។

នេះ​ជា​ចំណុច​ពិសេស​ៗ​ពី​រឿង​ទាំង​២០​ដែល​អ្នក​មិន​ធ្លាប់​ដឹង៖

១. ភ្ជាប់​ទំនាក់​ទំនង​រឿង "Pulp Fiction” និង "Kill Bill” តែ​ក្នុង​ការ​សន្ទនា​មួយ

ដោយ​សារ​តែ​រឿង​ទាំង​២​នេះ សុទ្ធ​តែ​ជា​រឿង​ដឹក​នាំ​ដោយ​លោក Quentin Tarantino ដូច្នេះ​ហើយ​ទើប​មាន​ឈុត​មួយ​តួ​អង្គ​ឯក​ដែល​សំដែង​ដោយ​តារា​សម្ដែង Uma Thurman ក្នុង​រឿង​ទាំង​ពីរ បាន​រំឭក​ពី​ចំណុច​សម្គាល់​ខ្លះ​ពី​ក្នុង​រឿង "Kill Bill” ពេល​សម្ដែង​ក្នុង​រឿង "Pulp Fiction”។

២. ឈ្មោះ​ហាង​លក់​ទំនិញ​ផ្លាស់​ប្ដូរ​ក្នុង​រឿង "Back to The Future”

នៅ​ឈុត​ឆាក​មួយ​ពេល​តួ​អង្គ​ឯក "Marty” ត្រលប់​ទៅ​អតីត​កាល​និង​ជិះ​ឡាន​បុក​ដើម​ឈើ​មួយ​ដើម ធ្វើ​ឲ្យ​ហាង​លក់​ទំនិញ​​ប្ដូរ​ឈ្មោះ​ពី "Twin Pines Mall” ទៅ​ជា "Lone Pine Mall”។

៣. រឿង​​ "Interstellar”

អ្នក​ដឹក​នាំ​រឿង​ Christopher Nolan បាន​ដាំ​ពោត​មួយ​ចម្ការ​ដែល​មាន​ទំហំ​ជាង ២០០​ហិកតារ​ដើម្បី​​រឿង​នេះ​ ដោយ​សារ​តែ​មិន​ចង់​ប្រើ​បច្ចេកទេស​កុំព្យូទ័រ​។ ទី​បំផុត​ក្រោយ​ថត​រឿង​នេះ​ចប់ លោក​បាន​លក់​ផ្លែ​ពោត​បាន​មក​ពី​ចម្ការ​នេះ​រួច​ថ្លៃ​ដើម​ដែល​ចំណាយ​ក្នុង​ការ​ដាំ​ដើម​ពោត។

៤. រឿង "The Princess Bride”

នៅ​ក្នុង​ Cover រឿង​​ "The Princess Bride” សម្រាប់​ខួប​ទី​២០​ គេ​សង្កេត​ឃើញ​ថា​ ចំណង​ជើង​នៃ​រឿង​នេះ​អាច​អាន​ពី​លើ​មក​ឬ​ពី​ក្រោម​មក​ក៏​បាន។

៥. រឿង "Pulp Fiction”

ក្នុង​ឈុត​មួយ​មាន​តួអង្គ​ម្នាក់​និយាយ​ថា ខ្លួន​មិន​មែន​ជា​វិរៈបុរស​ទេ​ គ្រាន់​តែ​ជា​ហាង​លក់​កាហ្វេ​ប៉ុណ្ណោះ ហើយ​ក្រោយ​មក​នៅ​ក្នុង​ Credit ក៏​មាន​ឈ្មោះ​តារា​សម្ដែង​ម្នាក់​នោះ​សម្ដែង​ជា​ហាង​លក់​កាហ្វេ។

៦. រឿង "Fight Club”

នៅ​ក្នុង​បន្ទះ​ DVD សម្រាប់​ប្រើ​ប្រាស់​នៅ​ផ្ទះ​របស់​រឿង​នេះ មុន​នឹង​រឿង​ចាប់​ផ្ដើម​លេង​គេ​នឹង​ឃើញ​មាន​ Warning (សារ​ព្រមាន)​ មួយ​ដែល​និយាយ​ដូច​លក្ខន្តិកៈ​នៃ​ Fight Club ដូច​គ្នា​ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។

៧.​រឿង "Cars”

នៅ​ក្នុង​ឈុត​មួយ​នៅ​វាល​លំហ បើ​សិន​ជា​មើល​ឲ្យ​ច្បាស់​ទើប​អ្នក​អាច​សង្កេត​ឃើញ​ថា ភ្នំ​ថ្ម​ទាំង​នោះ​គឺ​មានរូបរាង​ដូច​រថយន្ត​អីចឹង​។

៨. រឿង "Fargo”

តួអង្គ Carl ដែល​សម្ដែង​ដោយ​លោក​ Steve Buscemi ដឹង​ថា​ភាពយន្ត​នៅ​សល់​រយៈ​ពេល​តែ​៣០​នាទី​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​បញ្ចប់​ ទើប​លោក​និយាយ​ថា​ដូច្នេះ។

៩. រឿង "Spider-Man 2”

ក្នុង​ឈុត​មួយ​ Peter Parker បាន​និយាយ​ថា​ខ្លួន​ត្រូវ​ការ​ ការ​កត់​សម្គាល់​ដ៏​​ខ្លាំង​មួយ "Strong Focus” បន្ទាប់​ពី​លោត​ចេញ​ពី​អគារ។ ក្រោយ​មក​តួ Spider-Man នេះ​ក៏​ធ្លាក់​លើ​រថយន្ត "Ford Focus” តែ​ម្ដង​ហើយ​រថយន្ត​នោះ​មិន​មាន​ខូចខាត​អ្វី​ទាំង​អស់ គឺ​ពិត​ជា​ "Strong Focus” ពិត​មែន។

១០. សែស្រឡាយ​រឿង "Harry Potter”

គេ​សង្កេត​ឃើញ​ថា​តាំង​ពី​វគ្គ​ដំបូង ដល់​វគ្គ​បញ្ចប់​ផ្ទាំង​ដំបូង​នៃ​ភាពយន្ត​ប្រែ​ប្រួល​ពី​ភ្លឺ​ថ្លា​រហូត​ដល់​ស្រអាប់​ខ្លាំង​​ ប្រៀប​ដូច​ជា​សាច់​រឿង​ដែល​កាន់​តែ​ស្មុគស្មាញ​ទៅ​។

១១. រឿង "Django Unchained”

ក្នុង​ឈុត​មួយ​ដែល​មាន​បុរស​ម្នាក់​សាក​សួរ​ឈ្មោះ​របស់ Django និង​របៀប​ដែល​ត្រូវ​អាន​ឈ្មោះ​នេះ​ ហើយ​ "D” មិន​បញ្ចេញ​សំឡេង​។ បុរស​ម្នាក់​នេះ​គឺ​ជា​តួអង្គ "Django” កាល​ពី​ក្នុង​រឿង "Django” ដំបូង​បញ្ចេញ​ឆ្នាំ​ ១៩៦៦។

១២. រឿង "Zootopia”

ទីបំផុត​​សត្វ​​អាច​ដាក់​កាស​ស្ដាប់​បទ​ចម្រៀង​បាន​ត្រឹម​ត្រូវ។

១៣. រឿង "Home Alone”

ក្នុង​ឈុត​មួយ​ដែល Kevin រក​ឃើញ​រូប​ថត​ក្មេង​ស្រី​ម្នាក់​ គេ​ក៏​បាន​ស្រែក​ថា "Woof” ដោយ​គិត​ថា​នាង​ជា​សុនក​។ អ្នក​ដឹក​នាំ​រឿង Chris Columbus គិត​ថា​វា​ពិត​ជា​អាក្រក់​ពេក​ប្រសិន​ជា​ប្រើ​រូប​ថត​ក្មេង​ស្រី​ពិត​ប្រាកដ​ ដូច្នេះ​ទើប​លោក​តម្រូវ​ឲ្យ​កូន​ប្រុស​ម្នាក់​ពី​​ខាង Art Directior (អ្នក​ដឹក​នាំ​ផ្នែក​សិល្បៈ​) ប្រចាំ​រឿង​នេះ​តែង​ខ្លួន​ជា​ស្រី​ជំនួស​វិញ។

១៤. រឿង​ "Matrix”

ដោយ​សារ​តែ​ពេល​នោះ​គេ​មិន​ទាន់​មាន​បច្ចេកទេស ដើម្បី​លាក់​កាមេរ៉ា​នៅ​ក្នុង​រូប​ឆ្លុះ​ពី​ដៃ​ទ្វា ដូច្នេះ​ហើយ​ទើប​គេ​ប្រើ​អាវ​ខ្មៅ​គ្រប​កាមេរ៉ា​​ដើម្បី​កុំ​ឲ្យ​ឃើញ​រូបរាង។

១៦. រឿង "Batman Returns”

ស្រមោល​វ៉ែនតា​របស់ Selena Kyle ធ្វើ​ឲ្យ​នាង​មើល​ទៅ​ដូច​ជា​ Catwoman ដោយ​មិន​ចាំ​បាច់​ពាក់​ឈុត។

១៧. រឿង "Moana”

ក្នុង​ឈុត​មួយ​នៃ​រឿង "Moana” ពេល​នាង​ជួប​ជាមួយ​ក្រុម​ចោរ​សមុទ្រ Kakamora ក្នុង​នោះ​មាន​ម្នាក់​គូរ​មុខ​ដូច​ Baymax ពី​ក្នុង​រឿង Big Hero 6 អីចឹង ពិត​ជា​គួរ​ស្រឡាញ់​ណាស់។

១៨. រឿង "Poltergeist”

ក្នុង​ឈុត​មួយ​ដែល​តម្រូវ​ឲ្យ​តារា​សម្ដែង Jobeth Williams ហែល​ជាមួយ​ឆ្អឹង​ខ្មោច​ ក្រោយ​មក​ទើប​នាង​ដឹង​ថា​គ្រោង​ឆ្អឹង​ទាំង​នោះ​គឺ​ជា​ឆ្អឹង​មនុស្ស​ពិត​ប្រាកដ ដោយ​សារ​តែ​អ្នក​ដឹក​នាំ​គិត​ថា​ ឆ្អឹង​ទាំង​នេះ​អាច​ទិញ​មក​ថោក​ជាង​ របស់​ក្លែង​ក្លាយ​ដែល​ត្រូវ​ផលិត​ពី​ជ័រ។

១៩. រឿង "Up”

ក្រឡេក​មើល​អគារ​ទាំង​នោះ អ្នក​នឹង​សង្កេត​ឃើញ​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​តាម​ឆ្នាំ។

២០. រឿង "John Wick/John Wick 2”

ទោះ​បី​ជា​ភាពយន្ត​ទាំង​ពីរ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា ៣​ឆ្នាំ​ក៏​ដោយ ក៏​សាច់​រឿង​ទាំង​ពីរ​នេះ​តម្រូវ​ឲ្យ​មាន​គម្លាត​តែ​​៤​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ទើប​មាន​ឈុត​មួយ​នៅ​ខាង​មុខ​សណ្ឋាគារ​ គេ​សង្កេត​ឃើញ​ថា​មិន​មាន​ផ្លាស់​ប្ដូរ​អ្វី​ទាំង​អស់៕

អាន​អត្ថបទ៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ ធារ៉ូ