អ្នក​ដឹក​នាំ​រឿង​ទាំង ១៣ ដែល​សម្ដែង​ក្នុង​រឿង​ខ្លួនឯង

  • 2017-11-14 04:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វិស័យ​ភាព​យន្ត​អ្វីៗ​គឺ​មាន​ភាព​ទូលំ​ទូលាយ​ណាស់ នេះ​បណ្ដាល​មក​ពីរ​ធន​ធាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​វិស័យ​នេះ​សុទ្ធ​តែ​ឆ្លាតៗ​ពូកែ​ និង​មាន​សមត្ថភាព។

ក្នុង​ភាពយន្ត​ខ្លះ​ៗ អ្នក​ដឹក​នាំ​មិន​ត្រឹម​តែ​ដឹក​នាំ​រឿង​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​ធ្លាប់​ចូល​រួម​សម្ដែង​ជា​តួអង្គ​ផ្សេងៗ​ផង​ដែរ ពេល​ខ្លះ​ដើរ​តួ​ជា​តួឯក​ទៀត​ផង៕

នេះ​ជា​បណ្ដា​អ្នក​ដឹក​នាំ​រឿង​ទាំង ១៣ ដែល​ដឹក​នាំ​និង​សម្ដែង​ក្នុង​រឿង​តែ​មួយ៖

១. លោក Mel Brooks

រឿង​កំប្លែង​ដ៏​ល្អ​មួយ​ដែល​ធ្លាប់​ដាក់​បញ្ចាំង​គឺ​រឿង "Blazing Saddles” ដែល​ដឹក​នាំ​និង​ចូល​រួម​សម្ដែង​ដោយ​លោក Mel Brooks ថែម​បញ្ចូល​ជា​មួយ​តារា​ល្បីៗ​ដូច​ជា Cleavon Little និង Gene Wilder។ ភាព​យន្ត​នេះ​ផលិត​ឡើង​ក្នុង​គោល​បំណង​មាក់ងាយ​ហូលីវូដ​ក្នុង​សម័យ​កាល​នោះ​ ដែល​ពេញ​និយម​តែ​លោក​ខាង​លិច​ ដោយ​ឲ្យ​តួអង្គ​ស្បែក​ខ្មៅ​ដើរ​តួ​ជា​តួ​ឯក​វិញ​ម្ដង។

២. លោក Quentin Tarantino

Tarantino គឺ​ជា​អ្នក​ដឹក​នាំ​រឿង​ម្នាក់​ដែល​គេ​ទទួល​ស្គាល់​ថា​ពូកែ​ ច្របាច់​បញ្ចូល​ចូល​គ្នា​នូវ​ប្រភេទ​រឿង​ផ្សេងៗ​ឲ្យ​មក​នៅ​ក្នុង​រឿង​តែ​មួយ។ ក្នុង​រឿង​ដែល​លោក​និពន្ធ​និង​ដឹក​នាំ​ដោយ​ខ្លួន​ឯង​ដូច​ជា "My Best Friend's Birthday” ក្នុង​ទសវត្ស​ទី ៨០ និង "Pulp Fiction” ក្នុង​ទសវត្ស​ទី ៩០ លោក​ក៏​ចូល​រួម​សម្ដែង​ក្នុង​រឿង​ទាំង​នោះ​ផង​ដែរ។

៣. លោក Woody Allen

Allen គឺ​ជា​អ្នក​និពន្ធ​, ផលិតករ, អ្នក​ដឹក​នាំ​រឿង,​ អ្នក​កំប្លែង​ និង​ជា​តារា​សម្ដែង​ផង​ដែរ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​លោក​ក្នុង​ជីវិត​គូរ។ គិត​ត្រឹម​ពេល​នេះ​លោក​ធ្លាប់​ចូល​រួម​សម្ដែង​ភាព​យន្ត​ខ្ទង់​ ៥០​ដង​ឯ​ណោះ។ អ្វី​ដែល​គេ​មិន​ពេញ​ចិត្ត​ចំពោះ​លោក​បំផុត​នោះ​គឺ លោក​បាន​រៀប​ការ​ជាមួយ​កូន​ចិញ្ចឹម​ខ្លួន​អាយុ​ ១៩​ឆ្នាំ​ខណៈ​លោក​មាន​អាយុ ៥២​ឆ្នាំ។

៤. លោក Clint Eastwood

លោក​គឺ​ជា​តារា​ហូលីវូដ​ជើង​ចាស់​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ ដែល​បាន​ដឹក​នាំ​រឿង​ជា​ច្រើន​។ ភាគ​ច្រើន​នូវ​រឿង​ដែល​លោក​បាន​ដឹក​នាំ​នោះ លោក​បាន​សម្ដែង​ជា​តួឯក​ដោយ​ខ្លួន​ឯង​តែ​ម្ដង។ លោក​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​ភាព​យន្ត​ដោយ​សារ​តែ​មាន​អ្នក​ឃើញ​សមត្ថភាព​លោក ក្នុង​ការ​សម្ដែង​ល្ខោន​នៅ​ថ្នាក់​រៀន​វិទ្យាល័យ​។

៥. លោក Tyler Perry

លោក Perry គឺ​ជា​តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ​ម្នាក់​, អ្នក​ដឹក​នាំ​រឿង,​ អ្នកនិពន្ធ​រឿង​ល្ខោន, អ្នក​និពន្ធ​ចម្រៀង​និង​ប៉ារ៉ូល​រឿង។ លោក​ធ្លាប់​ជា​តារា​ម្នាក់​ដែល​ត្រូវ​ទស្សនាវដ្ដី​ Forbes ប្រកាស​ថា​ជា​មនុស្ស​ប្រុស​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ជាង ១៣០​លាន​ដុល្លារ​ចន្លោះ​ឆ្នាំ ២០១០ និង ២០១១។

៦. លោក Peter Jackson

មិន​ត្រឹម​ជា​អ្នក​ដឹក​នាំ​និង​ជា​ផលិតករ​កំពូល​​ខ្សែ​ភាព​យន្ដ​ល្បី​ឈ្មោះ "Lord of the Ring” និង "The Hobbit” ប៉ុណ្ណោះ​ទេ លោក​ក៏​ចូល​រួម​សម្ដែង​ជា​តួអង្គ​តូច​តាច​ផង​ដែរ។

៧. លោក Ben Affleck

Ben Affleck គឺ​ជា​កំពូល​តារា​សម្ដែង​ក៏​ល្បី​ម្នាក់ ក៏​ប៉ុន្ដែ​លោក​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ដឹក​នាំ​រឿង​ផង​ដែរ។ លោក​បាន​ដឹក​នាំ​រឿង​និង​សម្ដែង​ក្នុង​រឿង​ទាំង​នោះ​ផង​ដែរ​ដូច​ជា​រឿង "The Town” និង "Argo”។

៨. លោក Terry Jones

លោក Terry Jones ជា​អ្នក​ដឹក​នាំ​រឿង "Monty Python and the Holy Grail”។ តាម​ពិត​លោក​គឺ​គ្រាន់​តែ​ជា​អ្នក​ប្រវត្តិសាស្រ្ត​មួយ​រូប​តែ​ប៉ុណ្ណោះ​ ក្រោយ​មក​លោក​ក៏​ក្លាយ​ជា​តារា​សម្ដែង ជា​អ្នក​កំប្លែង​ ក៏​ដូច​ជា​អ្នក​ដឹក​នាំ​រឿង​ផង​ដែរ។

៩. លោក Kevin Smith

Kevin Smith គឺ​ជា​អ្នក​ដឹក​នាំ​រឿង​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ប៉ុន្តែ​លោក​ក៏​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សម្ដែង​ផង​ដែរ។ លោក​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ក្រោយ​សម្ដែង​​និង​ដឹក​នាំ​រឿង "Clerks”។

១០. លោក Roman Polanski

មិន​ខុស​ពី Woody Allen ប៉ុន្មាន​ទេ​ លោក Roman Polanski គឺ​ជា​អ្នក​ដឹក​នាំ​រឿង​ និង​តារា​សម្ដែង​មួយ​រូប​ដែល​មាន​រឿង​អាស្រូវ​ជា​ច្រើន​ទាក់​ទង នឹង​ការ​រំលោភ​ក្មេង​មិន​ទាន់​គ្រប់​អាយុ ព្រម​ទាំង​ក្លាយ​ជា​បុរស​ពោះ​ម៉ាយ​ក្រោយ​ប្រពន្ធ​លោក​ឈ្មោះ Sharon Tate ត្រូវ​គេ​ធ្វើ​អត្តឃាត​ក្នុង​ផ្ទះ​របស់​លោក។

១១. លោក Sylverster Stallone

បន្ទាប់​ពី​និពន្ធ​និង​សម្ដែង​ក្នុង​រឿង "Rocky” លោក Sylvester Stallone ក៏​ចាប់​ផ្ដើម​និពន្ធ​និង​សម្ដែង​ក្នុង​រឿង​នេះ​វគ្គ​ថ្មីៗ គឺ​វគ្គ​ទី​៤​និង​ទី​៥ ជា​ពិសេស​គឺ​សម្ដែង​ក្នុង​រឿង "The Expendebles” ដែល​លោក​ជា​អ្នក​ដឹក​នាំ​រឿង។

១២. លោក Danny Devito

លោក Danny Devito ល្បី​ឈ្មោះ​បន្ទាប់​ពី​សម្ដែង​ក្នុង​រឿង​ភាគ​ "Always Sunny in Philadelphia”។ ក្នុង​រឿង​ដំបូងៗ​របស់​លោក តារា​រូប​នេះ​ធ្លាប់​ជា​តារា​សម្ដែង​និង​ជា​អ្នក​ដឹក​នាំ​ក្នុង​រឿង​ដូច​ជា "Throw Momma from the Train” និង "Matilda”។

១៣. លោក Taika Waititi

លោក​ Taika Waititi គឺ​ជា​អ្នក​ដឹក​នាំ​រឿង​ដ៏​ល្បី​មួយ​រូប​ដែល​ថ្មីៗ​នេះ​លោក​បាន​ដឹក​នាំ​រឿង "Thor: Ragnarok” ដែល​រក​ចំណូល​បាន​ច្រើន​មិន​ធម្មតា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​បាន​សម្ដែង​ជា​តួអង្គ​មួយ​ផង​ដែរ​គឺ "Korg” ជា​តួអង្គ​ Alien មាន​ខ្លួន​ជា​ថ្ម៕

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី