រដ្ឋមន្រ្តី​ពាណិជ្ជកម្ម ស្នើ​អង់គ្លេស ឲ្យ​វិនិយោគ​​លើការ​ដំឡើង​រថយន្ត​នៅ​កម្ពុជា

  • 2018-02-14 04:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើឲ្យ​អង់គ្លេស វិនិយោគ​លើ​វិស័យ​កម្មន្តសាល​កម្ម​ធុន​ស្រាល និង​ការ​ដំឡើង​រថយន្ត​នៅ​កម្ពុជា។ លោក​អំពាវនាវ​ដូច្នេះ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក Edward Vaizey សមាជិក​រដ្ឋសភា​នៃ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម។

លោក​រដ្ឋមន្រ្តី បាន​លើកឡើង​ពី​ទីតាំង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ចំ​កណ្ដាល​អាស៊ាន ដែល​មាន​ភាព​ងាយស្រួល​ក្នុងការ​នាំចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​អាស៊ាន និង​ដៃគូ​ដទៃ​ទៀត​ក្នុង​តំបន់ និង​ពិភពលោក។ លើសពីនេះ​បរិយាកាស​ធុរកិច្ច​របស់​កម្ពុជា ជាពិសេស​ការ​អនុញ្ញាត​ឲ្យ​វិនិយោគិន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​ក្រុមហ៊ុន ១០០% ជា​ចំណុច​ទាក់ទាញ​ផងដែរ។

លោក ប៉ាន សូរស័ក្តិ បន្តថា ​ក្រុមហ៊ុន​មកពី​ចក្រភព​អង់គ្លេស​មាន​ជំនាញ ស្ដង់ដារ និង​បច្ចេកវិទ្យា​ខ្ពស់ នោះ​នឹង​ផ្ដល់​ជូន​នូវ​ផល​ចំណេញ​បន្ថែម​ទៀត​សម្រាប់​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ក្នុង​ស្រុក។

លោក Edward Vaizey (ឆ្វេង) ក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្តិ (ស្តាំ) កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។ រូបថត៖ ក្រសួងពាណិជ្ជកម្ម

លោក Edward Vaizey បាន​ទទួល​យកការ​លើកឡើង​របស់​លោក​រដ្ឋមន្ត្រី និង​សន្យាថា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​បន្ត​ទៀត​រវាង​ប្រទេស​ទាំង២៕

ប្រភព ៖ Kley Kley

អត្ថបទថ្មី