តន្រ្តីករបារាំង ច្រៀងជាភាសាខ្មែរ និយាយ​ពី​ស្រី​ស្អាត​កម្ពុជា​​(វីដេអូ)

  • 2018-02-14 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានការគាំទ្រខ្លាំងលើបទ «អូ កម្ពុជា» ដែលច្រៀងរួមគ្នាជាមួយ Khmer Pride សិល្បករតន្រ្តី ឌូស្សស្មេ ចេញផ្សាយបទថ្មីមួយទៀតចំថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ ដែលមានចំណងជើងថា «ក្រមុំស្រុកខ្មែរ»។

ឈុតមួយក្នុងបទចម្រៀង

ជាមួយភ្លេងបែបខ្មែរពីដើម បន្ថែមជាមួយ ចង្វាក់តន្រ្តី កន្រ្ទាក់អារម្មណ៍ តន្រ្តីករបារាំងម្នាក់ សូមរៀបរាប់ពីបទពិសោធន៍ដែលបានជួបជាមួយ ក្រមុំស្រុកខ្មែរ ដែលមានប្រពៃណី និង​ការ​ប្រាស្រ័យ​ទាក់​ទងមិនបើកទូកលាយដូចនារីបារាំងឡើយ។ នារី​ៗដែល ដូស្សស្មេរ បានជួបនៅស្រុកខ្មែរ ខ្លះមានប្តី ហើយខ្លះទៀតលោកមិនយល់ចិត្ត មិនដឹងថានាងឆ្លើយថា ទេ ឬ ចាស៎ បើសុំនាងស្រលាញ់៕

តែបើចង់ដឹងថាបទចម្រៀងថ្មីនេះ មានលក្ខណៈពិសេសត្រង់ណានោះ ប្រិយមិត្តអាចទស្សនានៅទៅនេះ៖

អត្ថបទ៖ Sunny

អត្ថបទថ្មី