លេង​វគ្គ​១៦​ក្រុម​លើក​ដំបូង​រយៈ​លេង​៩​ឆ្នាំ​ Liverpool អាច​ស៊ី​ Porto បាន​ឬ​អត់​

  • 2018-02-14 08:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ត្រូវ​ទៅ​ទឹកដី​ Estadio do Dragao នៅ​យប់​នេះ​ដើម្បី​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ UEFA Champions League ជើង​ទី​មួយ​ទល់​នឹង​ម្ចាស់​ផ្ទះ​ FC Porto។

ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​ខកខាន​លេង​វគ្គ​១៦​ក្រុម​ពាន​ខាង​លើ​រយៈ​ពេល​៩​ឆ្នាំ​មក​ហើយ​។ លើក​ចុងក្រោយ​ដែល​ពួកគេ​លេង​ពាន​នេះ​គឺ​នៅ​រដូវ​កាល​ ២០០៨/០៩​ ដោយ​ធ្លាក់​ចេញ​ពី​កម្មវិធី​ក្រោម​ថ្វី​ដៃ​របស់​ Chelsea។ ចាំ​មើល​ការ​ប៉ះ​ជើង​ខ្លាំង​ព័រទុយហ្គាល់​ពួកគេ​ធ្វើ​បាន​ល្អ​កម្រិត​ណា?

ជើង​កីឡាករ៖​

Liverpool៖ Nathaniel Clyne បាន​វិល​មក​ហ្វឹកហាត់​ពេញលេញ​ជាមួយ​ក្រុម​តែ​នឹង​មិន​ជាប់​ជម្រើស​ទេ ខណៈ​កម្លាំង​សំខាន់​២​រូប​គឺ​ខ្សែ​ការពារ​ Ragnar Klavan និង​ Joe Gomez​ ដែល​ទើប​ជា​ពី​របួស​ទំនង​ជា​អាច​មាន​ឱកាស។ ជម្រើស​១១​នាក់​ដំបូង​អាច​ជា៖ Karius; Gomez, Matip, Van Dijk, Robertson; Henderson, Oxlade-Chamberlain, Milner,; Salah, Firmino និង​ Mané។

Porto៖ Felipe ជាប់​ពិន័យ​ស្រប​ពេល​ Danilo ​មាន​បញ្ហា​របួស​​។ កម្លាំង​សំខាន់​ Aboubakar មិន​ទាន់​ប្រាកដ​ថា​អាច​លេង​បាន​ឬ​អត់​ ដូច្នេះ​ជម្រើស​១១​នាក់​អាច​ជា៖ José Sá; Maxi Pereira, Marcano, Reyes, Alex Telles; Ricardo, Sérgio Oliveira, Herrera, Brahimi; Marega និង​ Soares។

ប្រវត្តិ​ជួប​គ្នា​​​៖​

  • ពាន UEFA Cup២០០១៖ Porto ០-០ Liverpool
  • ពាន UEFA Cup២០០១៖ Liverpool ២-០ Porto
  • ពាន Champions League ២០០៧៖ Porto ១-១ Liverpool
  • ពាន Champions League ២០០៧៖ Liverpool ៤-១ Porto។

​សម្ដី​គ្រូ​បង្វឹក​​​៖​

Sérgio Conceição (Porto)៖ "ពួក​យើង​ត្រូវ​លេង​ទល់​នឹង​ក្រុម​ខ្លាំង​ តែ​ Porto ក៏​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ដែរ។ Liverpool មាន​ខ្សែ​ប្រយុទ្ធ​កំពូល​លំដាប់​ទី​២​នៅ​ Premier League ប៉ុន្តែ​យ៉ាង​ណា​ពួកគេ​គឺ​នៅ​មាន​ចំណុច​ខ្សោយ​ ដូច្នេះ​ពួក​យើង​នឹង​ព្យាយាម"។

Jürgen Klopp (Liverpool)៖ "ខ្ញុំ​គោរព​ Porto បំផុត។ ពួកគេ​ជា​ក្រុម​ចំណាស់ សម្បូរ​បទ​ពិសោធន៍ និង​យុវជន​ល្អ​ៗ។ យ៉ាង​ណា​ Liverpool មិន​ខ្សោយ​ពេក​ទេ​ ពួក​យើង​ស្គាល់​ខ្លួន​ឯង​ច្បាស់​ ហើយ​យើង​នឹង​បង្ហាញ​ពួក​គេ"។ ព្យាករណ៍៖ Porto ២-២ Liverpool៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី