មាន​ក្ដារ​ Radinn ​ទោះ​មិន​មាន​រលក​ធំ​ៗ​​​​​​​​​ក៏​អាច​ជិះ​ក្តារ​ស្គី​លើ​ទឹក​បានដែរ

  • 2014-09-20 16:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​ទោះ​​មិន​​​មាន​រលក​ធំ​ៗ​ក៏​អាច​ជិះ​ក្ដារ​​ស្គី​លើ​រលក​ដោយ​រីក​រាយ​បាន​ដែរ​ ដោយ​សារ​​មាន​​​ក្តារ​ស្គី​ពិសេស​ថ្មី​​មួយ​ឈ្មោះ​ Radinn Electric Wakeboard។

 

Radinn Electric Wakeboard គឺ​ជា​ក្ដារ​ជិះ​លើ​រលក​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​​ប្រទេស​ស្វីស​មួយ​ឈ្មោះ​ថា​ Radinn។ ក្ដារ​Radinn ដើរ​ដោយ​ថាមពល​អគ្គិសនី​ហើយ​ផលិត​ឡើង​ដោយ​បន្ទះ​កាបូន​ Fiber ដែល​មាន​ទម្ងន់​ស្រាល មាន​ស្បែក​ជើង​ពីរ​ភ្ជាប់​​នៅ​ពី​លើ​ក្ដារ​នេះ​ស្រាប់ ​​និង​បំពាក់​ដោយ​ថ្ម​ប្រភេទ​លីចូម។ ​​​​​

 

 

ក្ដារ​ជិះ​លើ​រលក​អគ្គិសនី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៣ ដោយ​ស្ថាបត្យករ​ពីរ​រូប​គឺ Oskar Odén និង Filip Böttcher (​មាន​ការ​ចូល​រួម​ពី​​ដៃ​គូ​​សហការ​មួយ​ចំនួន) ​ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ទាំង​ផ្នែក​សម្ភារៈ​ និង​ថវិកា​ហើយ​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ ២០១៤ ឧបករណ៍​នេះ​បាន​ដាក់​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ។​

 

វីដេអូ៖

 

http://youtu.be/82gFzJl4_k0

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ពុំ​មាន​ព័ត៌មាន​ណា​មួយ​បង្ហាញ​ថា ​តើ​ក្ដារ​សម្រាប់​ជិះ​លើ​រលក​ដើរ​ដោយ ថាមពល​អគ្គិសនី​មួយ​នេះ​មាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ៕

 

ចុច​អាន៖ ព្រោះ​តែ​​iPhone 6​ បុរស​ម្នាក់​​​​យក​​មិត្ត​ស្រី​​ដាក់​​ជួល

 

ប្រែ​សម្រួល៖​ ប៉ែត ផាន់និត ប្រភព៖ geeky-gadgets

អត្ថបទថ្មី