ប្លែក​ម្ល៉េះ! ព្រោះ​តែ​​iPhone 6​ បុរស​ម្នាក់​​​​យក​​មិត្ត​ស្រី​​ដាក់​​ជួល

  • 2014-09-20 14:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ចេញ​ iPhone 6 ​បាន​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក​ ហើយ​ដោយ​ចង់​កាន់​ Smartphone​ នេះ​មុន​គេ ​អ្នក​ខ្លះ​សុខចិត្ត​​ដេក​ចាំ​​ទាំង​ថ្ងៃ​ទាំង​យប់​នៅ​មុខ​ហាង។

 

ដោយឡែក​ បុរស​ម្នាក់​នេះ​វិញ​​បាន​ដាក់​ជួល​មិត្ត​ស្រី​របស់​ខ្លួន​ ដើម្បី​យក​លុយ​ទិញ​ iPhone​ ជំនាន់​ក្រោយ​របស់​ Apple ។ រូបភាព​ផ្សព្វផ្សាយ​របស់​សិស្ស​​សៀងហៃ​ជា​ច្រើន​សន្លឹក​ បាន​​ទទួល​ភាព​ល្បី​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​កាល​ពី​ម្សិលមិញ។

 

-អាន​អត្ថបទ៖ ទី​បំផុត​រក​ឃើញ​អ្នក​ទិញ​ iPhone 6 ដំបូង​គេ​ហើយ

 

សេចក្ដី​ប្រកាស​​​មួយ​ដាក់​ថា "ចែក​មិត្ត​ស្រី​ដើម្បី​ប្រាក់។ ១​ដុល្លារ​ក្នុង​១​ម៉ោង​ ៨​ដុល្លារ​ក្នុង​១​ថ្ងៃ​ និង​ ៨១​ដុល្លារ​ក្នុង​១ខែ។ បើ​សិន​អ្នក​ចាប់​អារម្មណ៍​ សូម​​ភ្ជាប់​ personal hotspot ‘wifi sharing ដើម្បី​ពិនិត្យ​មើល​មិត្ត​ស្រី​របស់​ខ្ញុំ"។

 

បុរស​នោះ​ថែម​ទាំង​បង្ហាញ​ប្រវត្តិរូប​សង្ខេប​មិត្ត​ស្រី​ខ្លួន​​​ដូចជា​ កម្ពស់​ ទម្ងន់​  ហើយ​ពន្យល់​​ថា​ អតិថិជន​នឹង​មាន​ឧកាស​ទទួល​បាន​​ពេលវេលា​ញ៉ាំ​អាហារ​​ និង​ការ​សិក្សា​​ផង​ដែរ។ យ៉ាងណា​ នេះ​មិន​មែន​ជា​រឿង​លេងសើច​ទេ។

 

 

 

 

 

-អាន​អត្ថបទ៖ ​​មើល​វីដេអូ​អ្នក​ទិញ​ iPhone 6 ដំបូង​គេ​​​ក្នុង​លោក​យក​មក​ទម្លាក់​​ធ្វើតេស្ត​លេង​​

 

​លក្ខខណ្ឌ​ចម្បង​នោះ​ គឺអាច​នាំ​នាង​ទៅ​​​ញ៉ាំ​អាហារ​ជាមួយ​គ្នា​ រៀន​ជាមួយ​គ្នា​ អង្គុយ​ក្នុង​បណ្ណាគារ ​និង​ថ្នាក់​រៀន​ជាមួយ​គ្នា​ប៉ុណ្ណោះ​ ប៉ុន្តែ​អត់​មាន​យក​ទៅ​ធ្វើ​អី​សប្បាយ​ៗ​​ផ្សេង​ទៀត​នោះ​ទេ៕

 

ប្រែសម្រួល​៖ អ៊ុំ សុភក្តិ ប្រភព៖ Metro  

អត្ថបទថ្មី