គ្រាន់​តែ​ស្បែក​ជើង​និង​រថយន្ត​ជិះ​ទៅ​ Gym របស់ Justin Bieber តម្លៃ​រាប់​សែន​ដុល្លារ

  • 2018-02-14 11:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

គិត​ត្រឹម​ពេល​នេះ​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​ ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់​ ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ស្បែក​ជើង​ម៉ាក​ Yeezy ដែល​ Justin ពាក់​មាន​តម្លៃ ៥ពាន់​ដុល្លារ

ដូច្នេះ​ហើយ​មិន​មាន​អ្វី​ចម្លែក​ទេ​ដែល Justin Bieber បាន​ពាក់​ស្បែក​ជើង​ម៉ាក​ Yeezy តម្លៃ​៥ពាន់​ដុល្លារ គ្រាន់​តែ​ធ្វើ​ដំណើរ​ទៅ​ហាត់​ប្រាណ (Gym) កាល​ពី​ថ្ងៃ​អង្គារ។

រថ​យន្ត Lamoborghini របស់ Justin

ក្នុង​ដំណើរ​ទៅ​ហាត់​ប្រាណ​នៅ​តំបន់​ហូលីវូដ​នេះ Justin បាន​ជិះ​ឡាន​ម៉ាក Lamborghini Aventador ពណ៌​ខៀវ តម្លៃ​ជាង​ ៤៥​ម៉ឺន​ដុល្លារ ដោយ​ត្រូវ​បាន​អ្នក​ប្រមាញ់​ថត​រូប ថត​បាន​សកម្មភាព​ JB ផ្ដល់​សោ​រថយន្ត​ទៅ​ឲ្យ​អ្នក​ចត​ឡាន។ ជាមួយ​នឹង​ស្បែក​ជើង​តម្លៃ​រាប់​ពាន់​ដុល្លារ​របស់​ខ្លួន តារា​វ័យ​២៣​ឆ្នាំ​រូប​នេះ​ពាក់​អាវ​យឺត​ពណ៌​ស និង​ស្លៀក​ខោ​ខ្លី​ពណ៌​ទឹក​ដោះ​គោ មើល​ទៅ​ពិត​ជា​សង្ហា​មិន​ធម្មតា៕

អាន​អត្ថបទ៖


ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ