Selena Gomez បង្ហាញ​រូបរាង​ថ្មី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​១

  • 2018-02-14 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​និង​សម្ដែង Selena Gomez ទើប​តែ​បង្ហាញ​ខ្លួន​លើក​ដំបូង​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ ២០១៨ ដោយ​ចូល​រួម​កម្មវិធី​បង្ហាញ​ម៉ូដ Coach's fall/winter ឆ្នាំ ២០១៨ នៅ​ទីក្រុង​ New York កាល​ពី​ល្ងាច​មិញ​នេះ។ តារា​វ័យ ២៥​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ខាង​ក្រោយ​ឆាក​ជាមួយ​សក់​ពណ៌​ត្នោត​ខ្ចី​ និង​វែង​ខុស​ពី​មុន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​បង្ហាញ​ខ្លួន​​នៅ​លើ​បណ្ដាញ​សង្គម Instagram ដោយ​ប្រើ​ប្រាស់​មុខងារ​ Instagram Story បង្ហាញ​ពី​អវត្តមាន​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម។ ម្ចាស់​បទ "Love You Like a Love Song” រូប​នេះ​បាន​សរសេរ​ថា៖ "ទោះ​បី​ជា​ខ្ញុំ​មិន​សូវ​សកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ គឺ​មិន​​មែន​មាន​ន័យ​ថា​ខ្ញុំ​មិន​ស្រលាញ់​អ្នក​ទាំង​អស់​គ្នា​ទេ"។ នាង​បន្ត​ទៀត​ថា៖​ "ខ្ញុំ​កំពុង​តែ​រវល់​ធ្វើ​កិច្ចការ​យ៉ាង​ច្រើន ហើយ​ថ្មី​ៗ​នេះ​ខ្ញុំ​សន្យា​ថា​នឹង​មាន​របស់​ពិសេស​ជូន​អ្នក​ទាំង​អស់​គ្នា"។

ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​ម៉ូដ​សក់​ថ្មី​របស់​ Selena Gomez?

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ