ទាំង​នេះ​ជា​គូស្នេហ៍​តារា​ល្បីៗ នឹង​ចំណាយ​​ពេល​​ថ្ងៃ​ Valentine លើក​ដំបូង​ជាមួយ​គ្នា

  • 2018-02-14 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​គូស្នេហ៍​ទាំង​នេះ​ខ្លះ​ ធ្លាប់​ទាក់​ទង​គ្នា​ពី​មុន​ក៏​ដោយ ក៏​ពួក​គេ​មិន​សូវ​ជា​បាន​ចំណាយ​ពេល​វេលា​នៅ​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​នេះ​ជាមួយ​គ្នា​បាន​ឲ្យ​ពេញ​លេញ​នោះ​ទេ។

នេះ​ជា​បណ្ដា​គូស្នេហ៍​ដែល​នឹង​ចំណាយ​ពេល​ជាមួយ​គ្នា​ថ្ងៃ Valentine៖

១. Lady Gaga និង​មិត្ត​ប្រុស Christian Carino

បន្ទាប់​ពី​បែក​បាក់​ជាមួយ​សង្សារ​ចាស់ Taylor Kinney ពេល​នេះ Lady Gaga បាន​ទាក់​ទង​អ្នក​ចាត់​ចែង​នៅ​ហូលីវូដ​ Christain Cario។​ ទោះ​បី​ជា​ពួក​គេ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​តាំង​ពី​ដើម​ឆ្នាំ​២០១៧​ក៏​ពិត​មែន ប៉ុន្តែ​លើក​នេះ​ជា​លើក​ដំបូង​ដែល​អ្នក​ទាំង​ពីរ​ចំណាយ​ពេល​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់។

២. Perrie Edwards និង Alex Oxlade-Chamberlain

បន្ទាប់​ពី​បែក​គ្នា​ជាមួយ​អតីត​សង្សារZayn Malik ពេល​នេះ​សមាជិក​ក្រុម Little Mix តារា​ចម្រៀង Perrie Edwads កំពុង​តែ​ផ្អែម​ល្ហែម​ជាមួយ​សង្សារ​ថ្មី​ Alex ដែល​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​កាល​ពី​ខែ​​កុម្ភៈ​ឆ្នាំ​មុន។ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ ដែល​អ្នក​ទាំង​ពីរ​នឹង​ចំណាយ​ពេល​ជាមួយ​គ្នា​ថ្ងៃ Valentine ក៏​ដូច​ជា​ជិត​ដល់​ថ្ងៃ​ខួប​គម្រប់​មួយ​ឆ្នាំ​នៃ​ទំនាក់​ទំនង​ពួក​គេ​ទៀត​ផង។

៣. Sam Smith និង Brandon Flynn

តារា​ចម្រៀង​ពូកែ​ថ្នម​សំឡេង​ Sam Smith បាន​ប្រកាស​ថា​ខ្លួន​បាន​ទាក់​ទង​ជាមួយ​តួ​សម្ដែង​ពី​ក្នុង​រឿង "13 Reasons Why” កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ហើយ​លើក​នេះ​នឹង​ក្លាយ​ជា​លើក​ទី​១​របស់​អ្នក​ទាំង​ពីរ​ ចំណាយ​ពេល​រ៉ូមេនទិក​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​ពិសេស​នេះ។

៤. Brooklyn Beckham ​និង Chloe Moretz

គូ​ស្នេហ៍​មួយ​គូ​នេះ​តែង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ដូច​អំពិល​អំពែក ប៉ុន្តែ​ពេល​នេះ​គឺ​ជា​លើក​ទី​១​ហើយ​​ ដែល​អ្នក​ទាំង​ពីរ​ឆ្លង​កាត់​ថ្ងៃ​ Valentine ជាមួយ​គ្នា​ដោយ​បាន​ត្រូវ​រ៉ូវ​គ្នា​វិញ​តាំង​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៧។

៥. ​Jennifer Lopez និង Alex Rodriguez

អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​កាល​​ពី​ចុង​ខែ​កុម្ភៈ​ឆ្នាំ ២០១៧ អីចឹង​លើក​នេះ​ពួក​គេ​អាច​ចំណាយ​ពេល​ជាមួយ​គ្នា​សម​ស្រប​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ហើយ។

៦. Justin Bieber និង Selena Goemz

ដោយ​សារ​តែ​តារា​ល្បី​២​រូប​នេះ​តែង​តែ​មាន​ប្រវត្តិ​ទាក់​ទង​គ្នា​យ៉ាង​ច្របូក​ច្របល់ នេះ​មិន​អាច​ជា​លើក​ទី​១ របស់​អ្នក​ទាំង​ពីរ​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​បើ​តាម​ការ​សង្កេត​មើល​ទៅ​ ពួក​គេ​គឺ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ជាង​មុន។

៧. Charlie Heaton និង Natalia Dyer

គូ​ស្នេហ៍​ពី​ក្នុង​ស៊េរី​រឿង "Stranger Things” មួយ​គូ​នេះ​នឹង​ចំណាយ​ពេល​ជាមួយ​គ្នា លើក​ដំបូង​ក្នុង​ថ្ងៃ​ពិសេស​នេះ​លើក​ទី​១​ហើយ​ បន្ទាប់​ពី​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ។

៨. Chris Martin និង Dakota Johnson

តួ​ឯក​ស្រី​រឿង "Fifty Shade of Grey” និង​តារា​ចម្រៀង​នាំ​មុខ​ក្រុម​ Cold Play លោក​ Chris Martin បាន​ទាក់​ទង​គ្នា​កាល​ពី​ចុង​ឆ្នាំ​ ២០១៧ ហើយ​នេះ​នឹង​ក្លាយ​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​លើក​ដំបូង​របស់​ពួក​គេ។

៩. Taylor Swift និង Joe Alwyn

បន្ទាប់​ពី​ចំណាយ​ពេល​ជា​ច្រើន​ជា​មួយ​គ្នា ព្រម​ទាំង​សរសេរ​បទ​ចម្រៀង​ថ្មីៗ​ជា​ច្រើន​ទៅ​កាន់​សង្សារ​ថ្មី​របស់​ខ្លួន ថ្ងៃ​ Valentine នេះ​ពិត​ជា​ពិសេស​សម្រាប់​អ្នក​ទាំង​ពីរ៕

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ