Ronaldo ក្លាយជាកីឡាករល្អដាច់គេរកបាន១០០គ្រាប់នៅ Champions League
- 2018-02-15 01:20:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ក្លាយជាកីឡាករល្អដាច់គេរកបាន១០០គ្រាប់នៅ Champions League
ចន្លោះមិនឃើញ
ការរកគ្រាប់បាល់បានក្នុងការប្រកួតយប់មិញនេះ ធ្វើឱ្យ Cristiano Ronaldo ក្លាយជាកីឡាករដំបូងគេដែលអាចរកបាន១០០គ្រាប់ឱ្យក្លឹបតែមួយក្នុងការប្រកួតពានរង្វាន់ UEFA Champions League ។
អាយុច្រើន ប៉ុន្តែហាក់ដូចជាមិនមែនជាបញ្ហាសម្រាប់កីឡាករ Ronaldo ឡើយ ដោយរូបគេតែងតែរកគ្រាប់បាល់បានជានិច្ច ជាពិសេសក្នុងការប្រកួតធំៗ។ ជាក់ស្ដែងក្នុងការប្រកួតទល់ក្រុម PSG នេះ កីឡាករមានប្រាក់ពលកម្មច្រើនជាងគេនៅ Real Madrid នេះ រកបាន២គ្រាប់ជួយក្រុមឱ្យឈ្នះ ៣-១ ថែមទៀត។
មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តទេ ប៉ុន្តែ Ronaldo ក៏បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនមួយផងដែរ ដោយរូបគេជាកីឡាកររកបាន១០០គ្រាប់មុនគេក្នុងពានរង្វាន់ខាងលើនេះ។ កីឡាករតាមពីក្រោយមាន Lionel Messi ដែលទើបរកបាន៩៧គ្រាប់៕