ខ្លោច​ចិត្ត​! ខ្មាន់​កាំភ្លើង​បាញ់​រះ​​​សាលា​រៀន​​សម្លាប់​មនុស្ស​១៧​នាក់​ចំ​ថ្ងៃ​ក្តី​ស្រលាញ់

  • 2018-02-15 08:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សោកនាដកម្ម​កម្ម​នៅ​តំបន់​ Broward County រដ្ឋ​ហ្លរីដា​ សហរដ្ឋ​អាមេរិក​បាន​សម្លាប់​មនុស្ស​​១៧​នាក់​ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ម្នាក់​បាន​បាញ់​រះ​ទៅ​លើ​សាលា​វិទ្យាល័យ​មួយ​កន្លែង​នៅ​​​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ដែល​ត្រូវ​ជា​ថ្ងៃ​ក្តី​ស្រលាញ់។

ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា វិទ្យាល័យ​ Marjory Stoneman Douglas High School នៅ​តំបន់​ Parklan ដែល​មាន​ចម្ងាយ​៧២​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ទី​​ក្រុង​ម៉ៃមី​​បាន​រង់​ការ​វាយ​ប្រហារ​បាញ់​រះ​ពី​ខ្មាន់​កាំភ្លើង​ម្នាក់។ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ Nikolas Cruz អាយុ​១៩​ឆ្នាំ​ជា​អតីត​សិស្ស​នៅ​សាលា​នោះ​ដែរ។

លោក​ប៉ូលិស​ Sheriff Scott Israel បាន​​ប្រាប់​ថា​ ជន​សង្ស័យ​ Cruz ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សាលា​រៀន​ខាង​លើ​ពាក់​ព័ន្ធ​នឹង​ប្រព្រឹត្ត​ខុស​​វិន័យ​​សាលា។​ ជន​រង​គ្រោះ​១២​នាក់​បាន​ស្លាប់​នៅ​កន្លែង​ក្នុង​អគារ​សាលា ​២​នាក់​បាន​ស្លាប់​នៅ​ខាង​ក្រៅ​សាលា​ ១​នាក់​ស្លាប់​នៅ​តាម​ផ្លូវ​ និង​២​នាក់​ទៀត​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ។​

លោក​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​ក្មេង​​ និង​មនុស្ស​ធំ។ សិស្សានុសិស្ស​ផ្សេង​ៗ​ទៀត​បាន​ពួន​ក្នុង​បន្ទប់​រៀន​រហូត​ដល់​​ក្រុម​សមត្ថកិច្ច​ទៅ​ជួយ​សង្គ្រោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម