ស្ត្រី​ចិនម្នាក់​ចូល​ខ្លួន​​​ស្កែ​ន​កាំរស្មីអ៊ិច​ជាមួយកាបូប​​ ព្រោះ​ហេតុផលហួសចិត្តមួយ!

  • 2018-02-16 03:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បារម្ភ​ខ្លាច​បាត់​កាបូប​នៅ​កន្លែង​ត្រួតពិនិត្យ​សុវត្ថិភាព​មែន​ទេ​? ស្ត្រីជន​ជាតិចិន​ម្នាក់នេះ​បាន​ចូលរួម​ជាមួយ​កាបូបដៃ​របស់​នាង​ឆ្លងកាត់​ម៉ាស៊ីន​កាំរស្មីអ៊ិច​ដើម្បី​ទប់ស្កាត់​រឿងនេះ​។​

​បុគ្គលិក​នៅ​ស្ថានីយ​រថភ្លើង​តុង​គ័ន​នៅ​ភាគខាងត្បូង​ចិន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដែល​ឃើញ​រូបភាព​ស្រមោល​នៃ​អ្នកដំណើរ​លើ​រថភ្លើង​ម្នាក់​នៅលើ​កញ្ចក់​កាំរស្មីអ៊ិច​របស់​ពួកគេ​។​

​វីដេអូ​លើ​អន​ឡាញ​មួយ​បាន​បង្ហាញថា​ឧបទ្ទវហេតុ​ចម្លែក​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ ទី​១១ កុម្ភៈ​ក្នុងអំឡុងពេល​ប្រញាប់ប្រញាល់​ធ្វើដំណើរ​ចូលរួម​បុណ្យចូលឆ្នាំ​ចិន​តាម​ភូមិ​ស្រុក​។​

​បន្ទាប់ពី​លោត​ចុះ​ពី​កន្លែង​ស្កែ​ន ស្ត្រី​ចិន​រូប​នោះបាន​ពិនិត្យមើល​កាបូប​របស់ខ្លួន ហើយ​ចាកចេញ​។​

​រូបភាព​កាំរស្មីអ៊ិច​នោះបាន​បង្ហាញ​ស្ត្រី​ម្នាក់នេះ​កំពុង​លុតជង្គង់​នៅ​ពី​ខាងក្រោយ​អីវ៉ាន់​របស់​នាង ទាំង​ពាក់​ស្បែកជើងកែងចោត​។​

​គេ​ដឹង​មិន​ច្បាស់​ទេ​ថា​តើ​ហេតុអ្វី​បានជា​ស្ត្រី​នោះ​ព្រួយបារម្ភ​ម្ល៉េះ​អំពី​កាបូប​របស់​នាង ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅ​ប្រទេស​ចិន​បានដាក់​សាច់ប្រាក់​យ៉ាងច្រើន​តាម​ខ្លួន នៅពេល​ធ្វើដំណើរ​ទៅ​ស្រុក​សម្រាប់​ពិធី​ចូលឆ្នាំ​ចិន​៕

ប្រភព ៖ rasmeinews

អត្ថបទថ្មី