ក្រោយ Hat trick ភ្លាម Mané ជាប់ឆ្នោតជាកីឡាករឆ្នើមប្រចាំសប្ដាហ៍នៅ CL

  • 2018-02-17 01:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mané បានឈ្នះជាកីឡាករឆ្នើមប្រចាំសប្ដាហ៍នៅពាន UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទីមួយ។

ការបោះឆ្នោតនេះគឺធ្វើឡើងដោយអ្នកគាំទ្រនៅជុំវិញពិភពលោក។ ខ្សែបម្រើប្រយុទ្ធវ័យ២៥ឆ្នាំស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង ជួយ Liverpool យកឈ្នះ Porto ៥ ទល់នឹង០ក្រៅទឹកដី មានសង្ឃឹមខ្ពស់ឈានទៅវគ្គ៨ក្រុមចុងក្រោយ។

កីឡាករសញ្ជាតិសេណេហ្គាល់ ទទួលបានសំឡេងសរុប ៥៤% យកឈ្នះ Marcelo របស់ Real Madrid ដែលទទួលបាន ២៩%, Christian Eriksen របស់ Tottenham ១១% និង Ilkay Gündogan មកពី Manchester City ៤%៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ វីរ័ត្ន