មកស្ដាប់ម្ចាស់បទ "Crush" ច្រៀងបទ "Perfect" ពីរោះមិនចាញ់ដើមទេ
- 2018-02-17 02:36:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្ដាប់ម្ចាស់បទ "Crush" ច្រៀងបទ "Perfect" ពីរោះមិនចាញ់ដើមទេ
ចន្លោះមិនឃើញ
ម្ចាស់បទចម្រៀង ដែលទទួលការពេញនិយម "Crush” បានវិលមកជាថ្មីក្នុងឱកាសទិវាបុណ្យនៃក្ដីស្រឡាញ់ ដោយភ្ជាប់ជាមួយចំណងដៃ បទចម្រៀង១បទដ៏ល្បី "Perfect” ជូនអ្នកគាំទ្រទាំងអស់របស់ខ្លូន។
បទចម្រៀងដែលល្បីខ្ទរខ្ទារពេញពិភពលោកដែលជាសំនៀងដើមរបស់ Ed Sheeran ត្រូវបានតារាចម្រៀង David Archuleta លើកយកមកបកស្រាយយ៉ាងពីរោះរណ្ដំ ជាមួយដៃគូចម្រៀងម្នាក់ទៀតលោក Nathan Pacheco។
បទ “Perfect” ដែលពោរពេញទៅដោយមនោសញ្ចេតនា ជ្រាលជ្រៅពិតជាបានបំពេអារម្មណ៍អ្នកស្ដាប់ឲ្យលន្លង់លន្លោចមិនអាចដកចិត្តបាន។ ដោយសារបង្កប់នូវក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបែបនេះ ទើប David និង Nathan សម្រេចលើកយកបទនេះមកបកស្រាយ និងជូនជាពិសេសចំពោះអ្នកគាំទ្រជាទីស្រឡាញ់ទាំងអស់ជុំវិញពិភពលោក៕