ផ្កាយរណបវៀតណាម​ ត្រៀម​ឡើងទៅ​លំហ​អាកាស​ក្នុងឆ្នាំនេះ​

  • 2018-02-17 03:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្កាយរណប​ផលិត​ដោយ​វៀតណាម​ឥឡូវនេះ​ត្រៀម​រួចជាស្រេច​ដើម្បី​ចូលទៅក្នុង​លំហ​អាកាស​នៅ​ឆ្នាំនេះ​។​

​ផ្កាយរណប MicroDragon បង្កើតឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​មជ្ឈមណ្ឌល​អវកាស​ជាតិ​វៀតណាម (VNSC) ត្រូវបាន​រំពឹងថា​នឹងត្រូវ​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត Epsilon របស់​ជប៉ុន​ក្នុង​ឆ្នាំ ២០១៨ នេះ​។​

​បន្ទាប់ពី​ផ្កាយរណប PicoDragon ដំបូងបង្អស់​របស់​វៀ​ត​ណា​ម​ទទួលបាន​ជោគជ័យ លោក​បណ្ឌិត ផាំ អា​ញ់ តួន អគ្គនាយក​មជ្ឈមណ្ឌល VNSC និង​ដៃគូ​របស់គាត់​បានសម្រេច​ចិត្ត​អនុវត្ត​គម្រោង​ផ្កាយរណប​មួយទៀត​ដែលមាន​ទំហំ​ធំ​ជាង​មុន គឺ​ផ្កាយរណប MicroDragon ។​

​ផ្កាយរណប PicoDragon មាន​ទម្ងន់ ១ គីឡូក្រាម​ហើយ​ត្រូវបាន​ដាក់ចូល​ក្នុង​គន្លង​គោចរ​ជុំវិញ​ផែនដី​នៅ​ឆ្នាំ ២០១៣​។​

​ដើម្បី​ដំណើរការ​គម្រោង​ថ្មី​នេះ VNSC បាន​បញ្ជូន​វិស្វករ​វ័យក្មេង​របស់ខ្លួន​ចំនួន ៣៦ នាក់​ទៅ​សាកលវិទ្យាល័យ​កំពូលៗ ចំនួន ៥ នៅ​ប្រទេស​ជប៉ុន​សម្រាប់​កម្មវិធី​អនុបណ្ឌិត​ជំនាញ​បច្ចេកវិជ្ជា​ផ្កាយរណប​។​

​ក្រុម​នេះ​ក៏មាន​ឱកាស​ក្នុងការ​រចនា ផលិត និង​សាកល្បង​ផ្កាយរណប MicroDragon ក្រោម​ការណែនាំ​របស់​សាស្ត្រាចារ្យ​ជប៉ុន​ផងដែរ​។​

​ផ្កាយរណប ដែលមាន​ទំហំ ៥០x៥០x៥០ សង់ទីម៉ែត្រ​និង​មាន​ទម្ងន់ ៥០ គីឡូក្រាម​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​តាមដាន​គុណភាព​ទឹក​នៅតាម​ឆ្នេរសមុទ្រ កំណត់​ទីតាំង​ធនធាន​ជលផល និង​តាមដាន​បម្រែបម្រួល​នៅ​មហាសមុទ្រ​ដើម្បី​ជួយ​ដល់​វារីវប្បកម្ម​របស់​ប្រទេស​នេះ​៕

ប្រភព ៖ rasmeinews.com

អត្ថបទពេញនិយម