មួយកែងរបស់ កាកា ធ្វើឲ្យ Thanu Petch សម្រាកយ៉ាងហោច ៤៥ថ្ងៃ
- 2018-02-17 06:32:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយកែងរបស់ កាកា ធ្វើឲ្យ Thanu Petch សម្រាកយ៉ាងហោច ៤៥ថ្ងៃ
ចន្លោះមិនឃើញ
ជំនួបជុំទី៣វគ្គសន្សំពិន្ទុយប់ម្សិលមិញនេះ សុខ ធី ហៅ កាកា ផ្ដួលដៃគូឲ្យរបួសធ្ងន់តែម្ដង រហូតគ្រូពេទ្យសែងចេញពីសង្វៀនប្រកួត។ បើតាមគ្រូពេទ្យប្រចាំនៅសង្វៀនបាយ័នឲ្យដឹងថា កីឡាករឡាវ Thanu Petch ត្រូវរបួសផុងក្ដោងច្រមុះ យ៉ាងហោចណាស់ក៏សម្រាកព្យាបាល៤៥ថ្ងៃដែរ ទើបអាចជាសះស្បើយវិញ។
កាកា ប្រាប់ក្រោយប្រកួតនោះដែរថា គេមិនមានបំណងចង់ផ្ដួលជើងខ្លាំងឡាវម្នាក់នេះទេ ព្រោះវាជិតចប់ទឹកទី៥ទៅហើយ ប៉ុន្តែមួយកែងនោះគឺ រូបគេបោះចោលប៉ុណ្ណោះ មិននឹកស្មានត្រូវ ហើយរបួសធ្ងន់បែបនេះទេ។
ការប្រកួតសប្ដាហ៍ទី៣ របស់ សុខ ធី ធ្វើបានល្អដោយផ្ដួល Thanu Petch ឲ្យសន្លប់ចុងទឹកទី៥ កំពុងមាន៩ពិន្ទុ ៣លើកឈ្នះទាំង៣ ខណៈ ពេជ្រ ម្ទេសខ្មាំង ចាញ់ពិន្ទុកីឡាករថៃនាការប្រកួតម្សិលមិញនេះដែរ៕