គាំទ្រ​ខ្លាំង ​Tiger Street ​មណ្ឌល​ប៉ោយប៉ែត ​ក្រុម​ចូលរួម​កើន​ពី​៣២​ដល់​៥០​ក្រុម

  • 2018-02-17 09:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ Tiger Street Footbal Festival 2018 ​នៅ​មណ្ឌល​ប៉ោយប៉ែត ​មាន​ការ​កើន​ឡើង​ខ្លាំង ​ដោយ​ដំបូង​ឡើយ​រំពឹង​ថា​មាន​ត្រឹម​៣២​ក្រុម ​តែ​ជាក់​ស្ដែង​កើន​ឡើង​ដល់​៥០​ក្រុម​ឯ​ណោះ។

នេះ​ជា​មណ្ឌល​ថ្មី​ដែល Tiger ​ទើប​តែ​ចាប់​ផ្ដើម​បំបែក​ពី​ខេត្ត​បាត់ដំបង ​ខណៈ​ដែល​កាល​ពី​រដូវ​កាល​មុន​ៗ ​មណ្ឌល​ប៉ោយប៉ែត​ឬ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​នេះ ​ត្រូវ​លេង​នៅ​បាត់​ដំបង។ លោក ប៉ិច នី តំណាង​ក្រុម​ហ៊ុន​ស្រាបៀ Tiger ​បាន​ឲ្យ​ដឹង​ថា ​ការ​កើន​ឡើង​​នេះ​គឺ​អាច​បញ្ជាក់​​ពី​​ភាព​ជោគជ័យ​​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ​ដោយ​មាន​ក្រុម​ចូល​រួម​កើន​ឡើង​ឥត​ឈប់ឈរ​។ ជា​មួយ​គ្នា​នោះ​លោក​ក៏​សូម​សំណូមពរ​​ឲ្យ​កីឡាករ​ចូល​រួម​ទាំង​អស់​ គោរព​គោលការណ៍​ច្បាប់​របស់​​គណៈកម្មការ​ប្រកួត​។

ដោយ​ឡែក​លោក​ស្រី ថោង បវរលក្ខិណា ជា Brand Manager របស់​ក្រុម​​​ហ៊ុន​ស្រាបៀ​ Tiger ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​រីករាយ​ពេល​ឃើញ​ក្រុម​ចូល​រួម​ច្រើន​យ៉ាង​នេះ​ដែរ។ ​មួយ​វិញ​ទៀត​អ្នក​ស្រី​រំពឹង​ថា​នៅ​ថ្ងៃ​ប្រកួត​ស្អែក​នេះ ​នឹង​មាន​ការ​ចូល​រួម​ពី​អ្នក​គាំទ្រ​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត។ ក្រៅ​ពី​ការ​ប្រកួត​បាល់ទាត់​ទៅ ​នៅ​ពេល​យប់​ក៏​មាន​ការ​ប្រគំ​តន្ត្រី​យក្ស​មួយ​ដែរ ដោយ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​ល្បី​ៗ​ដូចជា Zono ​ឳក សុគន្ធកញ្ញា ​ណុប បាយ៉ារឹទ្ធ Step ​និង​រ៉េត ស៊ូហ្សាណា ។

ដោយ​សារ​តែ​មាន​ការ​ចូលរួម​ពី​ក្រុម​កើន​ឡើង​ដល់​៥០​ក្រុម ​បាន​ធ្វើ​ឱ្យ​លោក ទុយ វិច្ឆិកា ប្រធាន​​​ផ្នែក​បច្ចេកទេស​នៃ​ការ​ប្រកួត ​កែប្រែ​ពេល​វេលា​បន្តិច ដោយ​ប្ដូរ​ពី​លេង​១២​នាទី​១​ប្រកួត​មក​លេង​១០​នាទី​ក្នុង​មួយ​ប្រកួត​វិញ។ ខណៈ ដែល​ក្រុម​កើន​ឡើង​ខ្លាំង​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ការ​ប្រកួត​នៅ​លេង​១​ថ្ងៃ​ដដែល ​ហើយ​ជ្រើស​រើស​យក​ក្រុម​ទៅ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​៣​ក្រុម​ទេ។

​សម្រាប់​មណ្ឌល​ប៉ោយប៉ែត​នេះ​ប្រាក់​រង្វាន់​មាន ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ ១ ០០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​៧០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៣៥០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​១៥០​ដុល្លារ។ ចំពោះ​ក្រុម​បាន​លេខ​៤ ទទួល​បាន​ប្រាក់​រង្វាន់ ប៉ុន្តែ​មិន​អាច​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ទេ៕

អត្ថបទ៖ មុន្នីរម្យ