Romelu Lukaku បង្ហើបឈ្មោះក្លឹបដែលគេចង់លេងឲ្យនៅពេលចាកចេញពី Man Utd
- 2018-02-17 12:20:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Romelu Lukaku បង្ហើបឈ្មោះក្លឹបដែលគេចង់លេងឲ្យនៅពេលចាកចេញពី Man Utd
ចន្លោះមិនឃើញ
Lukaku បានបង្ហើបថាគេចង់ទៅលេងឲ្យក្លឹបនៅក្នុងក្របខ័ណ្ឌបាល់ទាត់របស់ប្រទេសបែលហ្សិកវិញនៅពេលចាកចេញពី Man Utd។ នេះបើតាមសារព័ត៌មាន The Mirror ទើបចុះផ្សាយ។
ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមរូបនេះបានចូលរួមជាមួយក្លិបពីក្លិប Everton ក្នុងតម្លៃ ៧៥ លានផោន (ប្រហែល ១០៥ លានដុល្លារ) កាលពីរដូវក្តៅមុន និង រកបាន ១២ គ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ។
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិករូបនេះបានវិលត្រឡប់ទៅទីលានហ្វឹកហាត់របស់ Anderlecht ប្រទេសបែលហ្សិក ជាក្លឹបចាស់ដែលយុវជន Lukaku មានការវិវត្តន៍នៅទីនោះ។ Lukaku បានចំណាយពេល២រដូវកាលដើម្បីលេងឱ្យក្លិបយក្សបែលហ្ស៊ិក ដែលជាកន្លែងធ្វើឲ្យអតីតគ្រូបង្វឹកក្រុម Chelsea លោក Andre Villas-Boas បានចុះកិច្ចសន្យាជាមួយលោកកាលពីឆ្នាំ ២០១១។
“ក្តីសុបិន្តរបស់ខ្ញុំតែងចង់លេងឱ្យ Anderlecht ។ មុនពេលបញ្ចប់អាជីពរបស់ខ្ញុំ ខ្ញុំនឹងវិលត្រលប់មកវិញ ខ្ញុំសន្យា។ ខ្ញុំមានពេលវេលាដ៏ល្អនៅទីនេះ" ។ Lukaku បាននិយាយ៕